Event

លោក ENO និងនាយពាក់មី ប្រកួតលក់ EXPREZ នាំសំណាងរង្វាន់ម៉ូតូដល់ហ្វេន

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ សំណាងទ្វេដងបានជួបទាំង Idol និងឈ្នះរង្វាន់ម៉ូតូពី EXPREZ! សំណាងហួសសម្រាប់បងប្រុស ជាអ្នកលក់បន្តតាមរទេះ ដែលមានឈ្មោះ ធី សំណាង លក់ភេសជ្ជៈនៅផ្លូវវេងស្រេង ដែលបានទិញប៉្រូមូសិនពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ហើយបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។

បងប្រុស ធី សំណាង បានសម្តែងអារម្មណ៍សប្បាយចិត្តជាខ្លាំង ដោយហេតុគាត់បានទិញប្រ៉ូមូសិនរបស់ EXPREZ ពី Idol ENO ពេលដែលមានការប្រកួតលក់ EXPREZ ជាមួយនាយ ពាក់មី កាលពីមួយរយៈពេលមុន ហើយពេលនេះផ្ទាល់បានត្រូវរង្វាន់ធំម៉ូតូថ្មីសន្លាង ១គ្រឿង ពី EXPREZ ថែមទាំងលោក ENO មកចែករង្វាន់ផ្ទាល់ទៀត។

ក្រៅពីបងប្រុស ធី សំណាង ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ក៏បានចែករង្វាន់ទូរសព្ទដៃ OPPO Reno 8 ជូនដល់អតិថិជនសំណាង ៥នាក់ ទៀតផងដែរ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោតផ្សងសំណាងពីប៉្រូមូសិន EXPREZ រួមមាន៖ ១) រ័ត្ន ចាន់ណា អតិថិជនលក់បន្តតាមរទេះនៅបឹងស្នោ, ២) ផុត ពិសិទ្ធ នៅច្បារអំពៅ, ៣) សុ ធី នៅផ្លូវវេងស្រេង, ៤) សុភា នៅបឹងស្នោ និង ៥) ចេប រចនា នៅជ្រោយចង្វា។

ពិតជាមហាសំណាងសម្រាប់អតិថិជនភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ដែលបានទិញនូវឈុតប្រ៉ូមូសិនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហើយទទួលបានសន្លឹកឆ្នោតផ្សងសំណាង រហូតដល់ទៅពីរសម្រាប់រង្វាន់ឈ្នះភ្លាមៗ និងរង្វាន់ឈ្នះពីការចាប់ឆ្នោតផ្សងសំណាង។ តោះចាំមើល តើបងប្អូនអតិថិជនអ្នកលក់បន្តតាមរទេះរូបណា ជាអ្នកមានសំណាងបន្ទាប់?
ទស្សនាវីឌីអូខាងក្រោម ពីការលក់របស់លោក ENO ទៅកាន់បងប្រុស ធី សំណាង៖ https://fb.watch/lfqwq5efno/

Most Popular

To Top