Event

បេក្ខជន និងបេក្ខនារី The Voice សប្បាយមួយអស់ដៃមុនវគ្គ Live Show ជាមួយម្ចាស់ឧបត្ថម្ភកម្មវិធីធំ ខ្មែរ ប៊ែវើរីជីស

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ បេក្ខជន និងបេក្ខនារី The Voice សំណាងជាងគេទាំង ២៤រូប ដែលបានឈានទៅដល់វគ្គ Live Show បាន ខ្មែរ ប៊ែរវើរីជីស ជាម្ចាស់ឧបត្ថម្ភធំផ្តាច់ក្នុងកម្មវិធី​ ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក រៀបចំពិធីជប់លៀង អាហារពេលល្ងាចដ៏ធំកក្រើកមួយនៅ មេត្រូប៉ូល អាន់ដឺក្រោន នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ព្រមទាំងដើរទស្សនកិច្ច នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។

អ្វីដែលពិសេសនោះ កម្មវិធីនេះ ត្រូវបានចូលរួមពីថ្នាក់ដឹកនាំកំពូលទាំង២ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងផលិតកម្មរស្មីហង្សមាស, គ្រូបង្វឹកហាត់ច្រៀងទាំង៤, កូនក្រុមទាំង២៤ និងក្រុមការងារជាច្រើននាក់ទៀត ហើយ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកប្រាក់ចំនួន ៨,៨០០ដុល្លារ ក្នុងការប្រើប្រាស់នៅ NEO Game Oasis ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ ៣ចំណុចសំខាន់ៗថា៖ «ទី១ ខ្ញុំមានសេចក្តីសប្បាយរីករាយដែលក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស បានធ្វើជាដៃគូសហការដ៏មុតមាំ ជាមួយផលិតកម្មរស្មីហង្សមាស មាស ដែលមានចក្ខុមើលបានវែងឆ្ងាយនាំមកកម្មវិធីលំដាប់ថ្នាក់ពិភពលោក មកឲ្យកូនខ្មែរទទួលបានបទពិសោធន៍ថ្មី។ ទី២ សម្រាប់ប្អូនៗដែលជាអ្នកប្រលង The Voice ត្រូវខិតខំឲ្យខ្លាំង និងគោរពវិន័យ ព្រោះគ្រូបង្វឹកបានត្រឹមតែផ្ទេរចំណេះវិជ្ជា តែយើងជាអ្នកសម្រេចជោគវាសនារបស់ខ្លួនឯងផ្ទាល់ ហើយរដូវកាលនេះឃើញថាប្អូនៗ ខិតខំលត់ដំសមត្ថភាពពីវគ្គមួយទៅវគ្គមួយ បានយ៉ាងល្អ សូមឲ្យប្អូនៗនៅតែរក្សាជំហរមួយនេះ និងទទួលបានជោគជ័យនៅវគ្គបន្ទាប់។ ជាចុងក្រោយ ខ្ញុំសន្យាថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ផលិតកម្មរស្មីហង្សមាស នូវតែបន្តសហការ និងបំពេញចន្លោះគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដោយនាំយកកម្មវិធីលំដាប់អន្តរជាតិ ជាបន្តបន្ទាប់នាពេលអនាគត»។

ក្នុងនោះផងដែរអ្នកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ-ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ខ្មែរ ប៊ែវើរីជីស ថា៖ « បើគ្មានការជ្រោមជ្រែង ដ៏សស្រាក់សស្រាំពី ខ្មែរ ប៊ែវើរីជីស ទេ កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ក៏មិនអាចដំណើរការយ៉ាងរលូន ទាំង៣រដូវកាលនេះដែរ។ យើងនឹងនៅតែសហការគ្នា ដើម្បីនាំយកកម្មវិធី ដែលល្បីលំដាប់អន្តរជាតិ ដល់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ »។
វគ្គ Live Show របស់ The Voice Cambodia រដូវកាលទី៣ នឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៧ ម៉ោង ៨យប់ ខាងមុខនេះហើយ និងចាក់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ហស្សមាស ឬ បងប្អូនអាចទស្សនាការ Live ផ្ទាល់ពីហ្វេសប៊ុកផេកផ្លូវការរបស់៖
CAMBODIA BEER៖ https://www.facebook.com/cambodiabeer
WURKZ៖ https://www.facebook.com/WurkzCambodia
EXPREZ៖ https://www.facebook.com/ExprezCambodia

Most Popular

To Top