Event

កក្រើកអស់តែម្តងសង្វៀនយ័ន្ត៨ទិស​ របស់ WURKZ លើកនេះជំនួបរវាងនាគរាជទាំង  និងគូរពិសេសៗ​ របស់គុនខ្មែរ នឹងប្រព្រឹត្តឡើង​ នៅក្រុងតាខ្មៅថ្ងៃទី៣១

ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក ជួយគុនខ្មែរច្រើនជាងគេ និងមុនគេបង្អស់! ចុងសប្តាហ៍នេះ ពិតជាពិសេសសម្រាប់អ្នកគុនខ្មែរនិយមទាំងអស់ដោយ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស នឹងពាំយកទស្សនីយភាពដ៏កក្រើកអស្ចារ្យ និងរន្ធត់ របស់មហាព្រឹត្តិការណ៍ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសតែមួយគត់របស់ ភេសជ្ជៈប៉ូវកម្លាំង វើក។

WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ចុងសប្តាហ៍នេះនឹងមាន៖

• ការប្រកួតម៉ារ៉ាតុង​ ដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC មានកីឡាករគុនខ្មែរជួរមុខ​ និងគុនចម្រុះដូចជា៖ ច័ន្ទ រតនា សេ្តចនាគសមុទ្រខាងត្បូង, Batermene Namjilmaa ស្តេចនាគភ្នំទឹកកកខាងជើង, Ke Jingjun សេ្តចនាគសមុទ្រខាងកើត និង Ae Mwe ស្តេចនាគសមុទ្រខាងលិច។

• ការប្រកាសដាក់ខ្សែក្រវាត់អន្តរជាតិ IPCC ឱ្យគូសត្រូវមកដណ្តើមយក ក្នុងវគ្គគូសងសឹក​ ដណ្តើមខ្មែរក្រវាត់ពីកំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា និងរាហ៊ូមាស ឈុត សេរីវណ្ណថង

• គូដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC រវាង អេ អាំម៉ារីនភូថង និង កីឡាករប្រដាល់រុស្ស៊ី

• និងគូសន្សំពិន្ទុពិសេសៗជាច្រើនគូរទៀត។

គួរបញ្ជាក់ផងដែរថា មុននឹងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស មកដល់, នៅថ្ងៃទី៣០ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងនាំយកមហាព្រឹត្តិការណ៍​ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ Tour Concert ដោយមានវត្តមានពីតារាចម្រៀងល្បីៗពីផលិតកម្ម ថោន ផ្ទាល់តែម្តង។

ចូលរួមទស្សនា​ មហាព្រឹត្តិការណ៍ទាំងពីរ​ ដោយសេរីទាំងអស់គ្នា​ នៅទីតាំងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧យប់តទៅ ឬទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://www.facebook.com/WurkzCambodia ។

WURKZ បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top