Event

អតិថិជនមហាសំណាង ២នាក់ ដឹកដៃគ្នាមកទទួលរង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿងពី CAMBODIA BEER ទុកស្វាគមន៍ចូលឆ្នាំថ្មី

ភ្នំពេញ៖ CAMBODIA BEER នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ ក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងរបស់ខ្លួន។ មួយសប្ដាហ៍មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមកដល់ CAMBODIA BEER មិនរំលងទេ គឺធ្វើការប្រគល់រង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត និងរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿងជូនអតិថិជនមហាសំណាងដែលគាស់ឈ្នះពីក្រវិលកំប៉ុង CAMBODIA BEER ដើម្បីពួកគាត់បានយកទៅប្រើប្រាស់ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរជួបជុំគ្រួសារ បង្កើនភាពស្និទ្ធស្នាលនាឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

មកស្គាល់អតិថិជនមហាសំណាង ដែលបានឈ្នះ ខុនដូដ៏ប្រណិត និងរថយន្ត Ford Ranger ស៊េរីថ្មី ទាំង ២រូប ក្នុងថ្ងៃនេះវិញ មាន៖
១) លោក គង់ សីហា រស់នៅទីក្រុងភ្នំពេញ ឈ្នះរង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត
២) លោក គីម សុខ រស់នៅភ្នំពេញ ឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីបកកេស ១គ្រឿង

គួរបញ្ជាក់ផងដែរថា CAMBODIA BEER គឺជាក្រុមហ៊ុនដែលផ្ដល់ជូន រង្វាន់ត្រលប់ទៅអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលផ្ដល់ជូនរង្វាន់ខុនដូប្រណិត តម្លៃខ្ទង់ ៨ម៉ឺនដុល្លារជូនអតិថិជនរបស់ខ្លួន។ កាន់តែពិសេស សម្រាប់តែឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ CAMBODIA BEER មានផ្ដល់ជូនរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីចំនួន ៥គ្រឿង ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ២យូនីត ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនរង្វាន់។

សូមអបអរសាទរដល់អតិថិជនកំពូលសំណាង CAMBODIA BEER ទាំង ២នាក់!តើអ្នកណាជាអតិថិជនកំពូល សំណាងបន្ទាប់?

CAMBODIA BEER បង្កើនភាពស្និទ្ធស្នាល! រង្វាន់កាន់តែអស្ចារ្យ!

ពិសាដោយការទទួលខុសត្រូវ

Most Popular

To Top