Event

ហានិភ័យកាន់តែកើនឡើង ពេលដែលទីផ្សារទ្រព្យសកម្មឌីជីថល កាន់តែរីកចម្រើន ជាហេតុទាមទារឱ្យមានការទទួលខុសត្រូវ កាន់តែច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះ

ភ្នំពេញ៖ ការពង្រីកវិសាលភាពទីផ្សារទ្រព្យសកម្មឌីជីថល ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសថ្មីៗសម្រាប់អ្នកវិនិយោគនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។

ប៉ុន្តែ ស្របពេលជាមួយគ្នានោះ ក៏បាននាំមកនូវហានិភ័យថ្មីៗផងដែរ។ បញ្ហាឆបោក (fraud) ការវាយប្រហារតាមរយៈការលួចទិន្នន័យ (phishing attacks) និងការជ្រៀតចូលគណនី បានកើនឡើងទន្ទឹមគ្នានឹងការរីកចម្រើននៃបណ្តាផ្លែតហ្វម (platforms) នានា ដែលកំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់រាប់រយលាននាក់នៅទូទាំងសកលលោក។ ថាតើឧស្សាហកម្មនេះឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះដោយរបៀបណា កំពុងក្លាយជាចំណុចដ៏មានសារៈសំខាន់ មិនចាញ់ផលិតផលដែលឧស្សាហកម្មនេះកំពុងផ្តល់ជូននោះឡើយ។

ក្រុមហ៊ុន Bitget ដែលជាផ្លែតហ្វមជួញដូរទ្រព្យសកម្មចម្រុះដ៏ធំបំផុតមួយក្នុងពិភពលោក បានចេញផ្សាយរបាយការណ៍សន្តិសុខប្រចាំឆ្នាំ២០២៥ របស់ខ្លួន រួមជាមួយការបើកយុទ្ធនាការប្រចាំឆ្នាំដែលមានឈ្មោះថា “ខែប្រឆាំងការឆបោក” (Anti-Scam Month) កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ទិន្នន័យដែលបានបោះពុម្ពផ្សាយទាំងនោះ បានបង្ហាញឱ្យឃើញយ៉ាងលម្អិតនូវទំហំនៃការគំរាមកំហែងផ្នែកសន្តិសុខ ដែលអ្នកប្រើប្រាស់ផ្លែតហ្វមហិរញ្ញវត្ថុឌីជីថលកំពុងជួបប្រទះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ។

ក្នុងឆ្នាំ២០២៥ ប្រព័ន្ធសន្តិសុខរបស់ Bitget បានប្លុកការប៉ុនប៉ងវាយប្រហារប្រកបដោយចេតនាអាក្រក់ (malicious attack requests) បានច្រើនជាង ១៥០លានដង និងបានកំណត់អត្តសញ្ញាណអាសយដ្ឋាន IP ដែលមានហានិភ័យខ្ពស់ និងមានចេតនាមិនល្អបានជាង ១៣,០០០ អាសយដ្ឋាន។ ប្រព័ន្ធសន្តិសុខគេហទំព័ររបស់ផ្លែតហ្វមនេះ បានកត់ត្រាការស្ទាក់ចាប់ការវាយប្រហារបានជាង ២,៨ ប៊ីលានដង តាមរយៈវិធានការពារដែលបានកំណត់តាមតម្រូវការបុគ្គលជាក់ស្ដែង និងបានរារាំងការប៉ុនប៉ងវាយប្រហារដើម្បីបិទប្រព័ន្ធដំណើរការ (DDoS attack) បានជាង ១,៥ ប៊ីលានដង ក្នុងអំឡុងឆ្នាំ ២០២៥ នោះ។

លើសពីនេះ មានករណីការពារអ្នកប្រើប្រាស់ចំនួន ១៨,១៣៥ ករណី ដែលត្រូវបានដោះស្រាយក្នុងអំឡុងពេលនោះ ផ្លែតហ្វមនេះបានទាមទារ និងស្ដារថវិកាត្រឡប់មកវិញបានប្រមាណ ៣២,៣ លានដុល្លារអាមេរិក ជូនដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារឧប្បត្តិហេតុសន្តិសុខ និងសកម្មភាពឆបោក។

លោក Hon Ng ប្រធានមន្ត្រីច្បាប់ របស់ក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ “ឧស្សាហកម្មនេះកំពុងឈានចូលដល់យុគសម័យទ្រព្យសកម្មចម្រុះ ដែលអ្នកប្រើប្រាស់អាចចូលទៅកាន់ផលិតផល និងទីផ្សារកាន់តែទូលំទូលាយ តាមរយៈផ្លែតហ្វមតែមួយ។ នៅពេលដែលការចូលប្រើប្រាស់នេះកាន់តែរីកធំឡើង ការទទួលខុសត្រូវលើផ្នែកសន្តិសុខក៏ត្រូវតែកើនឡើងដូចគ្នាផងដែរ”។

ប្រធានបទសម្រាប់ឆ្នាំនេះ គឺ “ទ្រព្យសកម្មកាន់តែច្រើន ខែលការពារកាន់តែរឹងមាំ៖ រក្សាសុវត្ថិភាពក្នុងយុគសម័យទ្រព្យសកម្មចម្រុះ” (More Assets, Stronger Shield: Stay Safe in the Multi-Asset Era) ដែលជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃរបៀបដំណើរការរបស់ផ្លែតហ្វមហិរញ្ញវត្ថុឌីជីថល។

នៅពេលដែលផ្លែតហ្វមនានាពង្រីកវិសាលភាពខ្លួនហួសពីទ្រព្យសកម្មឌីជីថល ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារភាគហ៊ុន ទំនិញយុទ្ធសាស្ត្រ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត នោះប្រភេទនៃការឆបោក និងការគំរាមកំហែងផ្នែកសន្តិសុខ ក៏នឹងពង្រីកវិសាលភាពទៅតាមនោះដែរ។ អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ច្បាស់ពីហានិភ័យនៅក្នុងទីផ្សារមួយ អាចនឹងខ្វះការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងជាក់លាក់ណាមួយ ដែលកើតឡើងនៅក្នុងទីផ្សារផ្សេងទៀត។

ក្រុមហ៊ុន Bitget បានឱ្យដឹងថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់ខ្លួនក្នុងឆ្នាំ២០២៥ រួមមាន ការពង្រឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ (authentication) ដោយប្រើប្រាស់ពិធីសារសន្តិសុខស្ដង់ដារក្នុងឧស្សាហកម្ម ការពង្រីកការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពហុកត្តា (Multi-Factor Authentication – MFA) សម្រាប់សកម្មភាពគណនីដែលមានហានិភ័យខ្ពស់ និងការដាក់ឱ្យប្រើប្រាស់ការវិភាគអាកប្បកិរិយាផ្អែកលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (machine learning-based behavioural analysis) ដើម្បីស្វែងរកសកម្មភាពគួរជាទីសង្ស័យ។ ផ្លែតហ្វមនេះក៏បានពង្រីកមជ្ឈមណ្ឌលប្រឆាំងការឆបោក និងបានដំណើរការកម្មវិធី “Smarter Eyes Challenge” ដែលជាលំហាត់អនុវត្តការស្វែងរកការលួចទិន្នន័យ (phishing) និងការឆបោក ដែលមានអ្នកចូលរួមជិត ៥០,០០០ នាក់។

ការអប់រំអ្នកប្រើប្រាស់ គឺជាស្នូលចម្បងនៃកិច្ចខិតខំនេះ។ ក្រុមហ៊ុន Bitget បានរាយការណ៍ថា យុទ្ធនាការ “ខែប្រឆាំងការឆបោក” របស់ខ្លួនក្នុងឆ្នាំ២០២៤ និង២០២៥ បានជ្រាបទៅដល់មនុស្សប្រហែល ១,៣៨ ប៊ីលាននាក់នៅទូទាំងសកលលោក តាមរយៈមាតិកាអប់រំ ធនធានសន្តិសុខ និងគំនិតផ្តួចផ្តើមសហគមន៍។ ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យាប្លុកឆេនជំនាញៗ លើការចែករំលែកព័ត៌មានគិញស្ដីពីការគំរាមកំហែង និងការស្រាវជ្រាវប្រឆាំងនឹងការបោកបន្លំ។

ទិដ្ឋភាពសន្តិសុខនៃផ្លែតហ្វមទ្រព្យសកម្មឌីជីថល ក៏កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយនិយតករ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ប៧-០២៤-៧៣៥ ប្រក ស្តីពីប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ (cryptoasset activities) ដែលបានចូលជាធរមានក្នុងខែធ្នូ ឆ្នាំ២០២៤ បានរួមបញ្ចូលនូវតម្រូវការសន្តិសុខបច្ចេកវិទ្យា (cybersecurity) និងការគ្រប់គ្រងហានិភ័យ ជាកាតព្វកិច្ចចម្បងសម្រាប់អ្នកផ្តល់សេវាទ្រព្យសកម្មគ្រីបតូដែលមានអាជ្ញាបណ្ណ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយល់ដឹងថា ការការពារអ្នកប្រើប្រាស់នៅក្នុងវិស័យនេះ ទាមទារឱ្យមានទាំងក្របខណ្ឌច្បាប់ និងក្របខណ្ឌបច្ចេកទេសដើរទន្ទឹមគ្នា។

ដោយឡែក នៅខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Bitget បានប្រកាសផ្តល់ទិន្នន័យទីផ្សារកម្រិតទី២ (Level 2 market data) សម្រាប់ភាគហ៊ុនសហរដ្ឋអាមេរិក ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ទិន្នន័យកម្រិតទី២ នេះ ផ្តល់នូវតម្លាភាព និងមើលឃើញកាន់តែស៊ីជម្រៅទៅលើរាល់ការបញ្ជាទិញ និងលក់នៅក្នុងទីផ្សារ ដែលព័ត៌មានទាំងនេះកាលពីមុន គឺមានផ្តល់ជូនតែចំពោះស្ថាប័នអ្នកជួញដូរ (institutional traders) និងផ្នែកជួញដូរជំនាញប៉ុណ្ណោះ ដោយសារតម្លៃអាជ្ញាបណ្ណទិន្នន័យទីផ្សារមានតម្លៃខ្ពស់។

លោកស្រី Gracy Chen នាយិកាប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ “នៅក្នុងទីផ្សារបែបប្រពៃណី ទិន្នន័យ និងការយល់ដឹងស៊ីជម្រៅត្រូវតែទិញក្នុងតម្លៃខ្ពស់។ យើងកំពុងលុបបំបាត់របាំងនោះ ដោយការផ្តល់ជូននូវទិន្នន័យទីផ្សារភាគហ៊ុនកម្រិតអាជីពដល់អ្នកប្រើប្រាស់របស់យើង ដែលឥឡូវនេះពួកគេអាចប្រើប្រាស់ឧបករណ៍ដែលកាលពីមុនត្រូវបានកម្រិតឱ្យប្រើនៅក្នុងផ្នែកតូចមួយនៃទីផ្សារប៉ុណ្ណោះ”។

ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខដ៏ទូលំទូលាយ និងការធ្វើឱ្យទិន្នន័យទីផ្សារមានលក្ខណៈជាសកលសម្រាប់សហគមន៍ គឺកំពុងចង្អុលទៅកាន់ទិសដៅតែមួយ ពោលគឺ នៅពេលដែលផ្លែតហ្វមហិរញ្ញវត្ថុឌីជីថលកាន់តែមានភាពចាស់ទុំ គម្លាតរវាងអ្វីដែលធ្លាប់មានសម្រាប់តែភាគីជំនាញ ឬស្ថាប័ន និងអ្វីដែលអ្នកវិនិយោគធម្មតាអាចចូលប្រើប្រាស់បាន គឺកាន់តែរួមតូចទៅៗ។ ការគ្រប់គ្រងការផ្លាស់ប្តូរនេះប្រកបដោយការទទួលខុសត្រូវ ទាំងក្នុងទិដ្ឋភាពនៃការការពារអ្នកប្រើប្រាស់ និងការអនុលោមតាមបទប្បញ្ញត្តិច្បាប់ គឺជាបញ្ហាប្រឈមដ៏ចម្បងសម្រាប់វិស័យនេះដែលត្រូវដោះស្រាយក្នុងឆ្នាំខាងមុខៗ៕

Most Popular

To Top