ព្រឹត្តិការណ៍

ករណីឆេះ រថភ្លើងនៅ ប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត ៦៥នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ថា មន្ត្រីជួយសង្គ្រោះ ម្នាក់ និងសេចក្តីរាយកាណ៍ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា តិចបំផុត៦៥នាក់បានស្លាប់ និង១៤នាក់បានរងរបួស ក្រោយពីរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានឆាះឆេះឡើង នៅក្នុងស្រុក Rahim Yar Khan ខេត្ត Punjab ភាគខាង កើតប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការងារដើម្បីស្វែងរកបន្ថែមសាកសពដែលស្ថិតនៅក្នុងពេលមានករណីភ្លើងឆេះកើតឡើង ។ លោក Baqir Hussain មន្ត្រីជួយសង្គ្រោះបន្ទាន់ប្រចាំស្រុកខាងលើបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានស៊ិនហួយ៉ាងដូច្នេះ ។

គាត់បាននិយាយថា អ្នកដែលរងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន៣ នៅស្រុក Rahim Yar Khan និងស្រុកនៅជិតគ្នា គឺស្រុក Bahawalpur ដែលជាកន្លែងសង្គ្រោះបន្ទាន់រដ្ឋដែលបានប្រកាសដោយក្រុមអាជ្ញាធរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top