បរទេស៖យោធាតួកគី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានបើកការវាយប្រហារមួយ ទៅលើប្រទេសស៊ីរី ដើម្បីទុក ជាការឆ្លើយតបចំពោះការវាយប្រហារ ពីមុន ដែលធ្វើឡើងដោយកងកម្លាំង រដ្ឋាភិបាល របស់ប្រទេសស៊ីរី ទៅលើ កងទ័ពតួកគី នៅក្នុងតំបន់ Idlib។
រដ្ឋមន្រ្តីការពារជាតិរបស់ ប្រទេសតួកគី លោក Hulusi Akar បានមានប្រសាសន៍ប្រាប់ថា លោកកំពុងតែបញ្ជា លើប្រតិបត្តិការ ដែលគេស្គាល់ថា ប្រតិបត្តិការខែលការពារនិទាឃរដូវ ពីខេត្ត Hatay ស្ថិតនៅភាគខាងត្បូងប្រទេស តួកគីជាប់ព្រំដែននៃប្រទេសស៊ីរី។
លោករដ្ឋមន្ត្រីការពារជាតិតួកគីរូបនេះ បានថ្លែងប្រាប់បន្តទៀតថា កូនដ្រូនមួយគ្រឿង ឧទ្ធម្ភាគចក្រ៨គ្រឿង រថពាសដែក១៩គ្រឿង កាំភ្លើងធំនិងប្រព័ន្ធបាញ់ ពហុរ៉ុកកែត៧២គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន៣ កាំភ្លើងបាញ់រថក្រោះចំនួន១៥ និងអាវុធផ្សេងៗទៀត ព្រមទាំងទាហានចំនួន១.២១២នាក់ កំពុងតែចូលរួមនៅក្នុងប្រតិបត្តិការនោះ៕ ប្រែសម្រួល៖ប៉ាង កុង
