ប្លែកៗ

Tim Cookទើបតែងតាំងជាប្រធានក្រុមប្រឹក្សានៃសាលារៀនដ៏ល្បីមួយនៅប្រទេសចិន

បរទេស: The Business insiderចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤ខែតុលានេះបានឲ្យដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សានៃសកវិទ្យាល័យសេដ្ឋកិច្ចTsinghua នៅទីក្រុងប៉េកាំង។

យោងទៅតាមការអះអាងរបស់សាកលវិទ្យាល័យលោកCookនឹងត្រូវបានគេជ្រើសរើសឱ្យកាន់តំណែងរយៈពេលបីឆ្នាំហើយនិងមានសុពលភាពភ្លាមៗបន្ទាប់ពីការប្រកាសនេះ។លោកCookក៏ត្រូវបានគេមើលឃើញដែរថាបានមានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាកលវិទ្យាល័យនោះផងដែរក្នុងពេលដែលការតែងតាំងរបស់គាត់ត្រូវបានប្រកាស។

ទោះបីជាយ៉ាងណាក្តីលោកCookមិនមែនជានាយកប្រតិបត្តិដំបូងឡើយនៅក្នុងតំបន់Silicon Valley ដែលមានតំណែងក្នុងនាមជាក្រុមប្រឹក្សាសាលាសេដ្ឋកិច្ចនេះដោយកន្លងក៏មានវត្តមានដូចជាលោក Mark Zuckerberg, Elon Musk និង Satya Nadella សុទ្ធតែត្រូវបានចុះបញ្ជីជាសមាជិកក្រុមប្រឹក្សាភិបាលផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top