ប្លែកៗ

រូបភាព Eerie បង្ហាញពីសត្វមឹកយក្សចាប់ យាននៅបាតសមុទ្រជ្រៅ នៅពេលកំពុងរុករក ទីនោះ

អាមេរិក៖ក្រុមអ្នកជំនាញរុករកនៅបាតសមុទ្រ បាននិយាយថា នៅពេលពួកយើងកំពុងធ្វើការស៊ើបអង្កេតនៅ បាតសមុត្រដ៏ជ្រៅ ស្រាប់តែសត្វមឹកយក្សមួយ ក្បាលបានចាប់យានស្រាវជ្រាវតែម្តង ប្រហែល ជាស្មានតែជាអាហាររបស់ វាហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសបានចែករម្លែករូបភាព នៃយានដែលដំណើរការពីចម្ងាយរបស់ខ្លួនគឺDeep Discoverer ខណៈកំពុងត្រូវបានឃ្លាំមើលដោយមឹកយក្ស។ សត្វមឹកអាចត្រូវបានគេមើលឃើញថា កំពុងហែលឡើងពីលើយន្តនៅ ពេលវារុករកមុខនៃជម្រាលភ្នំ។

របកគំហើញនេះត្រូវបានធ្វើឡើងក្នុងកំឡុងពេលបេសកកម្មប្រតិបត្តិការរបស់Okeanos Explorer កំពុងគូសផែនទីនៃតំបន់ដែលមិនស្គាល់ និងមិនយល់ជ្រៅជ្រះនៃតំបន់ទឹកសមុទ្រភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

រដ្ឋបាលជាតិមហាសមុទ្រនិងបរិយាកាស បានសរសេរលើ Facebookរបស់ពួកគេថា សូមក្រឡេកមើលមឹកសមុទ្រជ្រៅដែលមើលមិនធ្លាប់បានឃើញ វាកំពុងហែលពីលើយានយន្តដែលមានប្រតិបត្តិការពីចម្ងាយពីចម្ងាយ Deep Discoverer (D2) នៅពេលយាននេះបានរកឃើញមុខរបស់ស្នាមក្រម៉ាអំឡុងពេលមើលវាតាមបង្អួចរបស់ Deep 2019៕ ដោយ៖លី ភីលីព

Most Popular

To Top