ប្លែកៗ

អ្នកវិទ្យាសាស្ត្ររកឃើញ ភូមិបុរាណរបស់ ពាណិជ្ជករអង្កាំនៅរដ្ឋផ្លរីដា ដោយផ្តល់រូបភាពបញ្ឈរ នៃជីវិតនៅអាមេរិក មុនកូឡុំបឺស

ផ្លរីដា៖នៅសប្តាហ៍នេះក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យផ្លរីដាបានចេញផ្សាយ ការរកឃើញពីគម្រោងបូរាណ វិទ្យាដែលបង្ហាញពីពន្លឺថ្មី នៃជីវិតនៅអាមេរិកខាងជើង មុនពេលគ្រីស្តូហ្វ័រកូឡំបូស “Christopher Columbus” មកដល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ដោយប្រើដ្រូនដើម្បីស្កេនឆ្នេរសមុទ្រ ភាគពាយព្យ នៃរដ្ឋផ្លរីដានោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាង នៃការតាំងទីលំនៅនៅចន្លោះ ឆ្នាំ៩០០ដល់១២០០នៃគ.ស។ ពួកគេបានរកឃើញភ័ស្តុតាង នៃការតាំង ទីលំនៅមួយដែលអាចគាំទ្រ ដល់មនុស្សពី២០០ទៅ ៣០០ នាក់ ពួកគេជឿថា បានធ្វើការដើម្បីបង្កើតអង្កាំ និងគ្រឿងតុបតែង លម្អចេញពីសំបក ដោយបានដើរតួយ៉ាងសំខាន់ ក្នុងវប្បធម៌ Mississippian នៅពេលនោះ។

នេះបើយោងតាមរបាយការណ៍របស់ ArsTechnicaថា ការតាំងទីលំនៅនេះ ត្រូវបានរកឃើញ នៅលើកោះ Raleigh ស្ថិតនៅពាក់ កណ្តាលរវាង Tampa និង Tallahassee នៅលើឆ្នេរភាគពាយព្យនៃរដ្ឋផ្លរី ដានៅខាងក្រៅ ជំរំសត្វព្រៃសេដាក។ យន្តហោះដ្រូនដែលបានរកឃើញការតាំងទីលំនៅនេះត្រូវបាន បំពាក់ដោយប្រព័ន្ធ LiDAR ។

LiDAR បញ្ជូនកាំរស្មីពន្លឺចេញហើយ បន្ទាប់មកវាស់ភាពខុសគ្នានៃរបៀប របស់កាំរស្មីទាំងនោះត្រូវបានឆ្លុះបញ្ចាំង ពីបរិស្ថានដើម្បីបង្កើត រូបភាពនៃវិមាត្រ។

ក្រុមនេះដឹកនាំដោយមហាវិទូផ្នែកវិទ្យាសាស្ត្រ Terry Barbour នៃរដ្ឋផ្លរីដាបានរកឃើញកន្លែងរស់នៅ យ៉ាងតិច៣៧កន្លែងត្រូវបានសម្គាល់ ដោយចិញ្ចៀន ដែលមានសំបកអយស្ទ័រ និងកំពូលភ្នំបង្ហាញពី រចនាសម្ព័ន្ធ៕ ដោយ៖លី ភីលីព

Most Popular

To Top