ប្លែកៗ

ការវិភាគដាយណូស័រទា រកឃើញនៅអាហ្សង់ទីន មានដុំសាច់ ប្រអប់ជើងកាលពី ៧០ លានឆ្នាំមុន ក៏ដូចជាការបាក់កន្ទុយ២

អាហ្សង់ទីន៖សត្វដាយណូស័រទា ដែលត្រូវបានរកឃើញ នៅប្រទេសអាហ្សង់ទីន Patagonia កាលឆ្នាំ ១៩៨៤ ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា មានដុំសាច់ប្រអប់ជើង និងបាក់ឆ្អឹងកន្ទុយឈឺចាប់២ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

សត្វប្រភេទនេះបានធ្វើដំណើរមកដល់ Salitral Moreno ដែលមានចម្ងាយ ១៥ ម៉ាយល៍ភាគខាងត្បូងនៃ General Roca សត្វកម្រនេះ – Bonapartesaurus rionegrensis ដើមឡើយត្រូវបានគេគិតថា មានជើងបាក់។ ទោះយ៉ាងណាអ្នកស្រាវជ្រាវដឹកនាំមកពីសាកលវិទ្យាល័យឡា La Laguna និង Tenerife បានពិនិត្យមើលគំរូដែលមានអាយុ ៧០ លានឆ្នាំឡើងហើយធ្វើរោគវិនិច្ឆ័យផ្សេង។

ការសិក្សានេះត្រូវបានធ្វើឡើងដោយអ្នកជំនាញផ្នែកឯកទេសខាងជំងឺមហារីក Penélope Cruzado-Caballero នៃសាកលវិទ្យាល័យ La Laguna និងសហការី។ សាស្រ្តាចារ្យ Cruzado-Caballero ពន្យល់ថាយើងត្រូវបានវាយប្រហារ ដោយឆ្អឹងធំធេងដែលធ្វើឲ្យវាមានរាងដូចផ្កាខាត់ណាហើយគ្របដណ្តប់ស្ទើរតែលើឆ្អឹងម្រាមជើងទាំងមូល ។

វិភាគហ្វូស៊ីលក្រោមមីក្រូទស្សន៍ និងតាមរយៈការស្កេន CT ក្រុមបានបញ្ជាក់ថា ជើងមិនបាក់ឆ្អឹងដូចអ្វីដែលគេជឿពីដំបូងឡើយ។ ផ្ទុយទៅវិញពួកគេបានរកឃើញភស្តុតាងនៃការកាត់បន្ថយមូលដ្ឋានដង់ស៊ីតេឆ្អឹង រួមជាមួយតំបន់ជាច្រើននៃការខូចខាតជាលិកា៕

Most Popular

To Top