សុខភាព និង ផ្លូវភេទ

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង នៅតែបន្តស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមផ្តល់ និងសង្គ្រោះជីវិត!

ភ្នំពេញ៖ “ការផ្តល់ឈាម ស្មើនឹងការផ្តល់ជីវិត” នេះគឺជាឃ្លាដែលចាក់ដោតមានអត្ថន័យ យ៉ាងធំធេងបំផុត និងត្រូវជាមួយនឹងតម្លៃស្នូល នៃចក្ខុវិស័យរបស់ ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យមានផលវិជ្ជមាន ដល់ប្រជាជន និងសង្គមកម្ពុជាទាំងមូល។

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ដែលនេះក៏មិនខុសពីឆ្នាំមុនៗកន្លងមក ដែលថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូបនៃក្រុមហ៊ុន សាមសុងនូវតែ បន្តកម្មវិធី ការបរិច្ចាគឈាម របស់ខ្លួនដើម្បីចូលរួមសង្គ្រោះជីវិតអ្នកដែលខ្វះខាត និងត្រូវការឈាម។

គួរបញ្ជាក់ផងដែរថា “កម្មវិធីបរិច្ចាគឈាមនេះគឺជាផ្នែកមួយ នៃកម្មវិធីមនុស្សធម៌ របស់សាមសុង ដែលតែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ ហើយធ្វើវាដោយផុសចេញពី សេចក្តីស្រឡាញ់ចេញពីបេះដូងពិតៗ និងការយកចិត្តទុកដាក់បំផុតចំពោះ ប្រជាជនកម្ពុជាផ្ទាល់តែម្តង!

ជាក់ស្តែងសកម្មភាព មនុស្សធម៌ដែលថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ធ្វើឡើងនៅថ្ងៃនេះគឺមានគោលបំណងតែមួយគត់គឺដើម្បីជួយសង្គ្រោះដល់ប្រជាជនកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផ្គត់ផ្គង់ឈាម។ វិជ្ជបណ្ឌិត មើក សាមាន អនុបប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម បានមានប្រសាសន៍ថា “ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។

តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ ឈាមដទៃទៀត ដែលបានចូលរួម ក្នុងសកម្មភាព ដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំង អាចជួយសង្គ្រោះជីវិតអ្នកដទៃ បានថែមទៀតផង។”

លោក សឹងហូ ឈយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន ថៃអេឡិចត្រូនិចប្រចាំ ប្រទេសកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីផ្តល់ឈាមនេះគឺជាសកម្មភាព មួយក្នុងចំណោមសកម្មភាព មនុស្សធម៌ និងសង្គមដទៃទៀតជាច្រើនដែលយើងតែងតែ អនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមចំណែក ជួយដល់សង្គម និងមនុស្សជាតិឱ្យមានភាពកាន់តែ ប្រសើរឡើង។ ព្រោះការផ្តល់ឈាមនេះគឺជាសកម្មភាពដ៏ប្រសើរបំផុត និងមិនអាចកាត់ថ្លៃបានសម្រាប់បងប្អូន ព្រមទាំងប្រជាជនកម្ពុជាទាំងអស់ដើម្បី ទទួលបាននូវការសង្គ្រោះជីវិតទាន់ពេលវេលា”។

លោកបានបន្តទៀតថា “ការកសាងសង្គមមួយប្រកបដោយការទទួលខុសត្រូវ និងក្តីស្រឡាញ់គឺត្រូវតែផ្តើម ចេញពីយើងទាំងអស់គ្នា និងផ្តើមចេញដោយ ក្តីស្រឡាញ់ទាំងអស់គ្នា”។

ជាចុងបញ្ចប់ជួសមុខ ឱ្យមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម (NBTC) ក្រុមហ៊ុន សាមសុង សូមលើកទឹកចិត្តដល់ សាធារណជនទាំងអស់ ដែលមានសុខភាពល្អគ្រប់គ្រាន់សូមចូលរួម បរិច្ចាគឈាមទាំងអស់គ្នាដើម្បី ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ទាំងមូល៕



Most Popular

To Top