សុខភាព និង ផ្លូវភេទ

វិធីសម្រកទម្ងន់​ ដោយទឹកដោះគោ

វិធីទាំង៥ ខាងក្រោមនេះ ជាការសម្រកទម្ងន់ ដោយទឹកដោះ ដ៏មានប្រសិទ្ធិភាព និងសុវត្ថិភាពដល់រាងកាយ

១.ចាប់ផ្តើមពីការជ្រើសរើសថា អ្នកនឹងសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ ជាអាហារបន្ថែម ឬសម្រកទម្ងន់ ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិនខុសគ្នា ប៉ុន្មានឡើយ។ ប៉ុន្តែ អ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព ដែលមានកាឡូរីទាប ល្អជាង។

២. ការសម្រកទម្ងន់ ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល ១ ទៅ ៣សប្តាហ៍ ដែលអ្នកត្រូវផឹកទឹកដោះគោស្រស់ សុទ្ធនិងបន្ថយកិច្ចការ ក្នុងមួយថ្ងៃៗ។

៣.សាកល្បងប្រើវិធីសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ គឺផ្សំទឹកដោះគោស្រស់ ១កែវជំនួសចំណីកំដរមាត់ទាំងអស់ ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយ នឹងអាចយកកាឡូរី ដែលបានពីទឹកដោះគោ យកទៅប្រើការ នឹងដំណើរការបន្តទៀត។

៤.ផឹកទឹកដោះគោ ជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែម ត្រូវផឹកទឹកស្អាត មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។

៥.កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់ បានដែលបានលើស និងរក្សាទម្ងន់ខ្លួន ឲ្យស្ថិតក្នុងកម្រិតថេរមួយ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top