សុខភាព និង ផ្លូវភេទ

ការសិក្សា ៖ ស្ត្រីមានផ្ទៃពោះ បរិភោគរបបអាហារ ឲ្យសុខភាពល្អ ពេលតាមនាំណែ នៅពេលមានគភ៌ ដល់ត្រីមាសទី ២ មានអត្រា ឆាប់សម្រាល កូន៥០%

អ្នកស្រាវជ្រាវ បានរកឃើញថា ការទទួលទានអាហារ បានបន្ថយហានិភ័យ ផលវិបាក នៃការមានផ្ទៃពោះទូទៅ ជាច្រើនរួមមានជំងឺ ទឹកនោមផ្អែម ពេលមានជំងឺលើសឈាម និងជំងឺក្រឡាភ្លើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ស្ត្រីមានផ្ទៃពោះ ដែលធ្វើតាមរបបអាហារ មានសុខភាពល្អពីការមានផ្ទៃពោះ រហូតដល់ត្រីមាសទី ២ មានអត្រាឆាប់សម្រាលកូន កើតមិនគ្រប់ខែចំនួន ៥០ ភាគរយ ។ របបអាហារ ដែលមានសុខភាពល្អ ត្រូវបានគេចាត់ទុកថា សម្បូរទៅដោយផ្លែឈើបន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់ទាំងអស់ ខណៈដែលដាក់កម្រិត លើសាច់ក្រហម និងកែច្នៃ ។

ការសិក្សានេះ មានការចូល រួមពីស្ត្រីជិត ១.៩០០ នាក់ បានឆ្លើយតបទៅនឹងសំណួរ អំពីរបបអាហាររបស់ពួកគេ នៅអាយុ ៨ ទៅ ១៣ សប្តាហ៍ នៃការមានផ្ទៃពោះ ដោយពួកគេក៏ត្រូវបានគេស្នើ ឲ្យប៉ាន់ប្រមាណនូវអ្វីដែលពួកគេបានបរិភោគក្នុងរយៈពេល៣ខែមុន ។ ការឆ្លើយតបរបស់ពួកគេ ត្រូវបានដាក់ពិន្ទុយោងទៅ តាមវិធានការ ចំនួន៣នៃការបរិភោគអាហារ មានសុខភាពល្អ គឺសន្ទស្សន៍ នៃការញ៉ាំអាហារជំនួស សុខភាព (AHEI) របបអាហារមេឌីទែរ៉ាណេជំនួស (AMED) និងវិធីសាស្រ្តរបបអាហារ ដើម្បីបញ្ឈប់របបអាហារ លើសឈាម (DASH) ។

ស្ត្រីដែលមានពិន្ទុ AMED ឬ DASH ខ្ពស់នៅ ២៤ ទៅ ២៩ សប្តាហ៍ ត្រូវបានគេរកឃើញថា មានការថយចុះហានិភ័យ ៥០ ភាគរយនៃការកើតមិនគ្រប់ខែ។ អ្នកមានពិន្ទុ AHEI ខ្ពស់ពី ១៦ទៅ ២២ សប្តាហ៍មានការថយ ចុះហានិភ័យទឹកនោមផ្អែម ពេលមានគភ៌ ៣២ ភាគរយ ជាងស្ត្រីមានផ្ទៃពោះ ដែលមានពិន្ទុទាប ។

ការសិក្សានេះត្រូវបានអនុវត្ត ដោយវិទ្យាស្ថានជាតិសុខភាព កុមារ និងការអភិវឌ្ឍមនុស្ស (NICHD) នៅសហរដ្ឋអាមេរិក និងមាននៅក្នុងទស្សនាវដ្តី អាហារបំប៉នគ្លីនិកអាមេរិក។ ក្នុងក្រុមចម្រុះជាតិសាសន៍ អាមេរិកនេះ មានស្ត្រីមានគភ៌មានរបប អាហារមាន សុខភាពល្អ អំឡុងពេលមានផ្ទៃពោះ និងមានផ្ទៃពោះសម្គាល់ដោយកម្រិត AHEI, AMED ឬ DASH ខ្ពស់ទាក់ទងទៅនឹង ហានិភ័យទាបនៃផលវិបាក នៃការមានផ្ទៃពោះរួមមាន GDM, ជំងឺលើសឈាម ក្នុងពេលមានផ្ទៃពោះ, ជំងឺក្រឡាភ្លើង, និងការមានកូនមិនគ្រប់ខែ ៕
ដោយ៖លី ភីលីព

Most Popular

To Top