សុខភាព និង ផ្លូវភេទ

រមៀត ពេលប្រើ មិនត្រូវក្បួន អាចជាបញ្ហា

រមៀត គឺជាគ្រឿងទេស ដែលជួយស្បែក ជាមួយនឹងអត្ថប្រយោជន៍ ដ៏អស្ចារ្យ ប៉ុន្តែមានផលប៉ះពាល់ នៅពេលដែលវាមិនត្រូវ បានប្រើត្រឹមត្រូវ។ ឥទ្ធិពលចម្បងរបស់រមៀតលើរាងកាយគឺថា វាបន្ថយការរលាក ដែលត្រូវបានគេប្រើប្រាស់ នៅពេលមានបញ្ហាសុខភាពជាច្រើនមុខ ។

រមៀតមានសុវត្ថិភាព សម្រាប់មនុស្សភាគច្រើន នៅពេលទទួលទាន ក្នុងបរិមាណចាំបាច់ ដែលមាននៅក្នុង អាហារ ប៉ុន្តែរមៀតអាចមាន ផលប៉ះពាល់នៅពេលទទួលទានច្រើន ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់របស់រមៀត នៅពេលដែលប្រើប្រាស់ មិនត្រឹមត្រូវ៖

១. អាចបណ្តាល ឱ្យចង្អោរនិងរាគ

សារធាតុ Curcumin ដែលជាសមាសធាតុសកម្ម ត្រូវ បានរកឃើញនៅក្នុងរមៀត ច្រើនតែធ្វើឱ្យមានបញ្ហា ដល់ក្រពះពោះវៀន ដែលបណ្តាលឱ្យរាគ និងចង្អោរ នៅពេលដែលញ៉ាំ ច្រើនពេក។

២. កង្វះជាតិដែក

ការទទួលទានរមៀតច្រើនពេក អាចរារាំងការស្រូបយកជាតិដែក ។ ដូច្នេះអ្នកដែលខ្វះជាតិ ដែកគួរតែប្រយ័ត្ន កុំបន្ថែមរមៀតច្រើនពេក ក្នុងអាហារប្រចាំថ្ងៃ ព្រោះវាអាចកាត់បន្ថយសមត្ថភាព រាងកាយក្នុងការស្រូប យកជាតិដែក ។

៣. ចុះសម្ពាធឈាម

ខណៈដែលសម្ពាធឈាមឡើងខ្ពស់ វាមិនល្អទេ ហើយបើវាចុះទាប ក៏ជាបញ្ហាដែរ ។ រមៀត ត្រូវបានគេបង្ហាញថា អាចបន្ថយសម្ពាធឈាម យ៉ាងខ្លាំងដល់កំរិតទាបបំផុត ។ ដូច្នេះអ្នកត្រូវទទួលទាន រមៀតតាមការណែនាំ ៕

Most Popular

To Top