សុខភាព និង ផ្លូវភេទ

បាត់មុខច្រើនឆ្នាំ ស្រាប់តែលេចព័ត៌មានថា តារាស្រីសិចស៊ី សុខ មុន្នីពិសី ទើបតែភ្ជាប់ពាក្យ កាលពីប៉ុន្មានថ្ងៃមុន

តារាសម្តែងរូបស្រស់ និយមលេងខ្លួនសិចស៊ី សុខ មុន្នីពិសី កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តភ្ជាប់ពាក្យ ទៅតាមប្រពៃណីខ្មែរ ជាលក្ខណៈគ្រួសារ បន្តិចបន្តួច ពោលគឺគ្រាន់តែមានការ ជួបជុំពីសំណាក់ឪពុកម្ដាយ និងបងប្អូនទាំងសង ខាងប៉ុណ្ណោះ ក្នុងន័យអនុវត្ត តាមគោលការរបស់ក្រសួង សុខាភិបាល ទប់ស្កាត់ជំងឺកូវីដ១៩ ។

កត់សម្គាល់ឃើញថា រយៈពេលប្រមាណ ៤-៥ ឆ្នាំ ចុងក្រោយនេះ សុខ មុន្នីពិសី ហាក់ដូចជាលាក់មុខសូន្យ ឈឹងចេញពីវិថីសិល្បៈ ស្ទើតែធ្វើឱ្យមហាជន ភ្លេចមុខនាងបាត់ទៅហើយ ហើយសម្រាប់ការបង្ហាញខ្លួន ជាមួយពិធីភ្ជាប់ពាក្យនេះដែរ ក៏បានធ្វើឱ្យទស្សនិកជន អ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាសម្រស់របស់នាងប្រែប្រួលខ្លាំង ពោលគឺឡើងគីឡូ មិនដូច សុខ មុន្នីពិសី ពីមុនឡើយ ។

តារាសម្ដែង សុខ មុន្នីពិសី ឆ្នាំនេះមានអាយុ ៣១ឆ្នាំ ហើយ ហើយ អ្វីដែលចាប់អារម្មណ៍ នៅក្នុងថ្ងៃពិសេសនេះគេសង្កេតឃើញ សុខ មុន្នីពិសី មានទឹកមុខស្រស់ស្រាយដែលមើលទៅស័ក្តិសម ជាមួយនឹងគូដណ្តឹងរបស់នាង ។ យ៉ាងណាមិញ តារារូបនេះមិនទាន់បញ្ជាក់ថា ពេលណានាងនឹងចូល រោងការទៅតាមប្រពៃណីខ្មែរនោះទេ ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែង សុខ មុន្នីពិសី គឺជាប្អូនស្រីជីដូនមួយ របស់តារាចម្រៀងមាស សុខសោភា ដូច្នេះហើយទើបក្នុងកម្ម ពីធីភ្ជាប់ពាក្យខាងលើនេះ ក៏មានវត្ត មាស សុខសោភា និងគូស្នេហ៍ ចូលរួមផងដែរ ។

សុខ មុន្នីពិសី បានឈានជើងចូលសិល្បៈដំបូងតាមរយៈការប្រឡងនារីឯក FINO ឆ្នាំ ២០១១ ដោយកាលនោះ នាងជាប់ចំណាត់ថ្នាក់លេខ ២ ។ បន្ទាប់មក ដោយសារតែរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពផងនោះ សុខ មុន្នីពិសី ក៏ត្រូងបានលេចមុខ នៅក្នុង MV ជាច្រើន ហើយ MV ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នាងកាន់តែខ្លាំងនោះ គឺបទ «កើតមកជាតិនេះសម្រាប់ស្មោះអូន» ដែលច្រៀងដោយលោក អាន គុណកូឡា ។

ជាមួយគ្នានេះដែរ ក្រោយពីបានសាងកេរ្តិ៍ឈ្មោះ ជាមួយការសម្ដែង MV ជាច្រើនបទ សុខ មុន្នីរក្សា ក៏ចាប់ផ្ដើមបន្តធ្វើឱ្យ មហាជនស្គាល់កាន់តែច្បាស់ ថែមទៀត តាមរយៈការតុបតែងខ្លួន និងស្លៀកពា ក់សិចស៊ី បញ្ចេញផ្ចិត និងដើមទ្រូងធំៗ រហូតដល់ជាប់ឈ្មោះលើតារាងតារាស្រីសិចស៊ី ប្រចាំឆ្នាំ ២០១៦ ថែមទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top