សុខភាព និង ផ្លូវភេទ

អត្រា COVID-19 ធ្លាក់ចុះ ខណៈករណីជំងឺគ្រុនផ្តាសាយ ធ្ងន់ធ្ងរកើនឡើងយ៉ាងលឿន ចំពោះកុមារតូចៗ

នេះបើយោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់បានប្រាប់ឲ្យដឹងថា អត្រាមេរោគ COVID-19 ចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែករណីជំងឺផ្តាសាយធ្ងន់ធ្ងរកំពុងកើនឡើងយ៉ាងឆាប់រហ័សចំពោះកុមារតូចគួរឲ្យព្រួយបារម្ភ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

សេចក្តីសង្ខេបប្រចាំសប្តាហ៍របស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសអំពីជំងឺទាំង២នេះ បង្ហាញពីទស្សនវិស័យចម្រុះសម្រាប់ NHS កំពុងតែតស៊ូជាមួយជំងឺរដូវរងា និងបញ្ជីររង់ចាំ។ ការធ្វើតេស្តិ៍អ្នកជំងឺនៅមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលបង្ហាញថា អត្រាជំងឺ COVID-19 បានធ្លាក់ចុះពី ១៣,៩ មក ១១ នាក់ក្នុង ១០០,០០០ នាក់កាលពីសប្តាហ៍មុន។

វាគឺជាសញ្ញាដំបូងដែលរលក COVID អាចនឹងឈានដល់កម្រិតកំពូល។ អត្រាអ្នកជំងឺក្នុងមន្ទីរពេទ្យឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយអំពីចំនួនប្រជាជនដែលកាន់តែទូលំទូលាយ។ ប៉ុន្តែវានឹងមានរយៈពេល២ឬ៣ សប្តាហ៍ទៀត មុនពេលបង្ហាញនៃការធ្វើតេស្តិ៍សហគមន៍ធ្វើឡើងដោយការិយាល័យស្ថិតិជាតិមានភាពយឺតយ៉ាវ។

ការព្រួយបារម្ភបន្ថែមទៀតសម្រាប់វេជ្ជបណ្ឌិតសុខភាពសាធារណៈគឺការកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺផ្តាសាយក្នុងសប្តាហ៍ចុងក្រោយនេះ។ នៅទូទាំងប្រជាជន ភាពវិជ្ជមាននៃជំងឺផ្តាសាយបានកើនឡើងពី ៣.៣ ភាគរយ ទៅ ៤.១ភាគរយ៕ដោយ៖លី ភីលីព

Most Popular

To Top