ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ មនុស្សមានឈាមប្រភេទ O ឬឈាម ‘អវិជ្ជមាន ‘ហាក់ដូចជាងាយ នឹងឆ្លងវីរុសបំផុត

អង់គ្លេស ៖ ការស្រាវជ្រាវបានរកឃើញថា មនុស្សដែលមានឈាមប្រភេទ O ងាយនឹងឆ្លងមេរោគ Covid-19 ចំនួន ១២ ភាគរយតិចជាងប្រភេទ ឈាមដទៃទៀត និងស្លាប់ដោយសារ Covid-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

វាក៏បានបង្ហាញថា អ្នកដែលមានប្រភេទ ឈាមអវិជ្ជមាន (O-, A-, B- ឬ AB-) ជាមធ្យមមាន ២១ ភាគរយហាក់ដូចជាមិន សូវឆ្លងវីរុសនេះជាង អ្នកដែលមានប្រភេទវិជ្ជមាន។ អ្នកដែលមានឈាមប្រភេទ O ឬឈាមអវិជ្ជមានក៏មាន១៣ ភាគរយ និង ១៩ ភាគរយហាក់ដូចជាមិនសូវ មានរោគសញ្ញាធ្ងន់ធ្ងរឬស្លាប់ ។

នៅចក្រភពអង់គ្លេសប្រហែល ១៥ ភាគរយនៃចំនួនប្រជាជន មានប្រភេទឈាមអវិជ្ជមាន ហើយស្ទើរតែពាក់កណ្តាល (ប្រហែល ៤៨ ភាគរយ) គឺជាប្រភេទ O ។ មនុស្សម្នាក់ក្នុង ចំណោមមនុស្ស ៨ នាក់ (១៣ ភាគរយ) គឺឈាម O ដែលមាន ២៦ ភាគរយហាក់ ដូចជាមិនសូវឆ្លង និង២៨ ភាគរយហាក់ដូចជាមិនសូវ មានរោគសញ្ញាធ្ងន់ធ្ងរ ឬស្លាប់។
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ វាយតម្លៃក្នុងទីក្រុងតូរ៉ុនតូ បានសិក្សាលើមនុស្ស ២២៥.៥៥៦ នាក់ដែលបានធ្វើតេស្តិ៍ឈាម នៅចន្លោះឆ្នាំ ២០០៧ និង ២០១៩ និងការផ្លាស់ប្តូរ Covid នៅឆ្នាំនេះ ។ មនុស្សគ្រប់រូបមានឈាមមួយ ក្នុងចំនោម ៤ ប្រភេទគឺ A, B, AB ឬ O ហើយភាពខុសគ្នានៃក្រុមឈាម គឺអាស្រ័យទៅលើវត្តមាន ឬអវត្តមាននៃឯកសារភ្ជាប់ជាក់ លាក់លើកោសិកាឈាម ក្រហមគេហៅថា Antigens ៕ដោយ៖លី ភីលីព

Most Popular

To Top