ឡាប៉ាហ្ស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនក្រុងជាច្រើន របស់ប្រទេសប៊ូឡាវី ត្រូវបានគេសន្មត់ថា មាន“ហានិភ័យខ្ពស់”ដោយសារជំងឺកូវីដ១៩ ដែលបានកើនឡើងពី២៣ដល់៦៣ក្រុង សរុបមាន៣៣៩ក្រុងតូចៗ ក្នុងរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ដែលនាំឲ្យអាជ្ញាធរ ដាក់ចេញនូវអនុសាសន៍ ក្នុងការពង្រឹងវិធានការការពារជំងឺ។
លោក Alvaro Terrazas អនុរដ្ឋមន្ត្រីក្រសួង គ្រប់គ្រងព័ន្ធសុខភាព បានប្រាប់ដល់ស៊ិនហួ កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងតារាងព្រមានដំបូងរបស់ក្រសួង បានឲ្យក្រុមអាជ្ញាធរទាំងអស់ ធ្វើការកែសម្រួលព័ត៌មានចុងក្រោយ ពីហានិភ័យនៃការឆ្លងជំងឺ និងចាត់វិធានប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ។
លោក Terrazas បានបញ្ជាក់ថា “អគារធិការដ្ឋាន និងរដ្ឋបាលក្រុងទាំងឡាយ នឹងចាំបាច់រៀបចំ សកម្មភាពពាក់ព័ន្ធនឹងវីស័យកីឡា សង្គម និងសាសនា រួមទាំងវិស័យដឹកជញ្ជូនផងដែរ ដោយត្រូវផ្អែកលើគោលការណ៍ ដែលបានដាក់ចេញ” ។
លោកអនុរដ្ឋមន្ត្រីរូបនេះបានថ្លែងថា សម្រាប់បុណ្យប្រពៃណីនានា តាមរដូវកាល ដែលចាត់ទុកជាបុណ្យធំ នៅក្នុងប្រទេសប៊ូឡាវី បានត្រូវលុបចោលវិញដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា