ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ណែនាំផែនគម្រោង Apple Music Voice Plan សម្រាប់អតិថិជន របស់ខ្លួន

កាលីហ្វញ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានប្រកាសជាផ្លូវការ ពីគម្រោង Apple Music Voice Plan ជាការជាវថ្មីសម្រាប់ Apple Music ដែលបានរចនាឡើង ជុំវិញថាមពលរបស់ Siri ដោយ Apple Music Voice Plan ផ្តល់ជូនអតិថិជន នូវការចូលប្រើកាតាឡុក សេវាកម្មចម្រៀង ជាង៩០ លានបទយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

បញ្ជីបទចម្រៀងរាប់ម៉ឺនទាំង បទថ្មីរាប់រយបទ និងបញ្ជីចម្រៀងសកម្មភាព ការលាយផ្ទាល់ខ្លួន និងអាល់ប៉ុមប្រភេទថ្មី ក៏ដូចជាវិទ្យុ Apple Music ដែលទទួលបានពានរង្វាន់ ទាំងអស់តាមរយៈ Siri មានតម្លៃត្រឹមតែ ៤,៩៩ ដុល្លារក្នុងមួយខែ ។

លោក Oliver Schusser អនុប្រធាន Apple Music និង Beats របស់ Apple បាននិយាយថា Apple Music និង Siri គឺជាដៃគូធម្មជាតិ ហើយធ្វើការជាមួយគ្នាយ៉ាងរលូនជាមួយគ្នា ចំណែកSiri បានប្រើយ៉ាងសកម្មលើ ឧបករណ៍រាប់រយលានគ្រឿង នៅទូទាំងពិភពលោក យើងមានក្តីរំភើបរីករាយ ក្នុង ការបន្ថែមផែនការថ្មីនេះ ដែលផ្តល់ជូននូវបទពិសោធន៍ តន្ត្រីដោយមិនចាំបាច់ ចំណាយប្រាក់ ដោយគ្រាន់តែប្រើសំឡេង របស់អ្នក ហើយធ្វើឲ្យ Apple Music អាចចូលទៅដល់មនុស្ស កាន់តែច្រើននៅជុំវិញ ពិភពលោក ។

អ្នកប្រើប្រាស់អាចជាវគម្រោង Apple Music Voice Plan តាមរយៈ Siri ដោយនិយាយថា សួស្តី Siri ចាប់ផ្តើម ការសាកល្បង Apple Music Voice របស់ខ្ញុំ” ឬដោយចុះឈ្មោះ តាមរយៈកម្មវិធី Apple Music ។ នៅពេលជាវគម្រោង Apple Music អ្នកប្រើអាចស្នើ សុំចាក់ម្រៀង នៅគ្រប់ឧបករណ៍ដែលមានមុខងារ Siri របស់ពួកគេរួមមាន HomePod mini, AirPods, iPhone ឬឧបករណ៍ Apple ផ្សេងទៀតហើយនៅពេលប្រើ CarPlay ៕ដោយ៖លី ភីលីព

Most Popular

To Top