ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីរ៉ង់៖ កងឆ្មាំបដិវត្តន៍ឥស្លាម ទទួលបានជោគជ័យ ក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចេញពីនាវា

រូបភាពពី៖​ XINHUA

តេហរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍កាលពីថ្ងៃចន្ទថា មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ បានថ្លែងថា កងឆ្មាំបដិវត្តន៍ឥស្លាម ហៅកាត់ថា (IRGC) របស់ប្រទេសអ៊ីរ៉ង់ បានទទួលជោគជ័យក្នុងការបាញ់នូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយចេញពីនាវា១គ្រឿងរបស់ខ្លួន ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Hossein Salami មេបញ្ជាការកងទ័ពជើងទឹករបស់ IRGC បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ ខណៈកំពុងធ្វើអត្ថាធិប្បាយលើសមិទ្ធិផលថ្មីនៃកងទ័ពជើងទឹករបស់កងកម្លាំងដែលបានឲ្យដឹងដូច្នេះ ។

លោកបានលើកឡើងថា មីស៊ីលផ្លោងនេះត្រូវបានបាញ់បង្ហោះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងផ្នែកអវកាសរបស់ IRGC និងកងនាវាចរ ។

លោក Salami បានបញ្ជាក់ដូច្នេះថា “សមិទ្ធិផលថ្មីនេះបានបង្កើនជួរនៃឥទ្ធិពល និងអំណាចរបស់កងទ័ពជើងទឹករបស់យើងទៅកាន់ចំណុចណាមួយដែលចង់បាន ហើយនាវាទេសចរណ៍នៅក្នុងដែនមហាសមុទ្ររបស់យើងអាចមានវត្តមាននៅក្នុងផ្នែកណាមួយនៃមហាសមុទ្រ ហើយតាមធម្មជាតិ នៅគ្រាដែលយើងអាចបាញ់មីស៊ីល វានៅតែគ្មានកន្លែងសុវត្ថិភាពសម្រាប់នរណាម្នាក់ឡើយ និងអំណាចដែលនឹងស្វែងរកធ្វើឱ្យយើងមានអសន្តិសុខ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top