ព័ត៌មានអន្តរជាតិ

កាត់ទោស៣០ឆ្នាំ អតីតប្រធានាធិបតីកូរ៉េលោក Yoon Suk Yeol លើករណីប៉ុនប៉ង បញ្ឆេះសង្គ្រាមជាមួយនឹងកូរ៉េខាងជើង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា តុលាការកូរ៉េខាងត្បូង បានកាត់ទោសអតីត ប្រធានាធិបតី Yoon Suk Yeol ឱ្យជាប់ពន្ធនាគាររយៈ ពេល៣០ឆ្នាំ។

ចៅក្រមតាមសេចក្តីរាយការណ៍បានរកឃើញថា លោកបានបញ្ជាឱ្យបញ្ជូន យន្តហោះគ្មានមនុស្ស បើកចូលទៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីបង្កភាពតានតឹង និងបង្កើតលេសសម្រាប់ការប្រកាស ច្បាប់អាជ្ញាសឹកថ្មីរបស់គាត់។

លោកYoon បានប្រកាសច្បាប់អាជ្ញាសឹកនៅខែធ្នូ ឆ្នាំ២០២៤ ដោយលើកឡើងពីការចាក់សោរផ្នែកនីតិបញ្ញត្តិ និងអ្វីដែលគាត់បានពិពណ៌នាថាជាផែនការដោយកងកម្លាំងគាំទ្រទីក្រុងព្យុងយ៉ាងនៅក្នុងការបង្កើតនយោបាយកូរ៉េខាងត្បូង។
សភារបស់ប្រទេសបានលុបចោល ក្រឹត្យនេះជាផ្លូវការក្នុងរយៈពេលប៉ុន្មានម៉ោង បើទោះបីជាមានការព្យាយាម ពីសំណាក់ប៉ូលិសនិងទាហានដើម្បីបញ្ឈប់សមាជិកសភា មិនឱ្យចូលទៅកាន់អគាររដ្ឋសភាក៏ដោយ។

រំលឹកទៀតដែរថាលោកYoon ត្រូវបានចោទប្រកាន់ត្រឹមតែមួយ សប្តាហ៍ក្រោយមក ត្រូវបានព្យួរពីតំណែង និងត្រូវបានដកចេញពីអំណាច ជាផ្លូវការដោយតុលាការ ធម្មនុញ្ញជាច្រើនខែក្រោយមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top