ព័ត៌មានអន្តរជាតិ

គ្រូបង្វឹកកីឡា វាយកូនបាល់ម្នាក់ ត្រូវបានចោទប្រកាន់ពីបទផ្ញើវីដេអូ សិចទៅប្រពន្ធរបស់ YouTuber ដ៏ពេញនិយម

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកកីឡាវាយកូនបាល់ម្នាក់ ដែលធ្លាប់បានបង្ហាញខ្លួន នៅលើកញ្ចក់ ទូរទស្សន៍ត្រូវបានបញ្ជូនទៅកាត់ទោស ពីបទចែកចាយវីដេអូស្និទ្ធស្នាល ដោយគ្មានការយល់ព្រមពីបុគ្គលម្នាក់ទៀត។

យោងតាមរបាយការណ៍ថ្ងៃទី ១៤ ខែមិថុនាដោយ Money Today បាននិយាយថា ទីភ្នាក់ងារប៉ូលីសទីក្រុងសេអ៊ូលបានបញ្ជូនបុរសម្នាក់មានអាយុ ៣០ ឆ្នាំ ត្រូវបានគេស្គាល់ថា ជា “បុរស A” ទៅកាត់ទោស ដោយគ្មានការឃុំខ្លួននៅចុងខែមុន ពីបទរំលោភលើច្បាប់ ស្តីពីករណីពិសេសទាក់ទងនឹង ការផ្តន្ទាទោសពីបទឧក្រិដ្ឋផ្លូវភេទ។

លោក A ជាអតីតកីឡាករវាយកូនបាល់ សម្រាប់ក្រុមសាជីវកម្មមួយ ដែលក្រោយមកបានក្លាយជាគ្រូបង្វឹក ត្រូវបានចោទប្រកាន់ពីបទផ្ញើវីដេអូ របស់លោកកំពុងរួមភេទជាមួយមិត្តស្រីរបស់លោក ត្រូវបានគេស្គាល់ថាជា “ស្ត្រី B” ទៅស្ត្រីម្នាក់ទៀតត្រូវបានគេស្គាល់ថាជា “ស្ត្រី C” ដោយគ្មានការយល់ព្រមពី B។ ហេតុការណ៍នេះ បានកើតឡើងច្រើនដងចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ ដល់ខែមេសា ឆ្នាំ ២០២៥។

លោក A ត្រូវបានគេដឹងថា បានបង្ហាញខ្លួនក្នុងខ្សែភាពយន្ត និងកម្មវិធីចម្រុះកាលពីអតីតកាល។ ប៉ូលីសបានរកឃើញសញ្ញាបង្ហាញថា អាចមានជនរងគ្រោះយ៉ាង ហោចណាស់ពីរនាក់ទៀតក្រៅពី B។

ស្ត្រីត្រូវបានចោទប្រកាន់ថា បានទទួល និងមើលវីដេអូទាំងនោះក៏បានទាក់ទាញចំណាប់អារម្មណ៍ ។ នាង C ត្រូវបានគេរាយការណ៍ថា ជាភរិយារបស់អ្នកបង្កើតខ្លឹមសារ YouTube ដ៏ពេញនិយមម្នាក់ ដែលធ្លាប់ជាផ្នែកមួយនៃក្រុមចម្រៀងល្បីមួយក្រុម ហើយត្រូវបានគេនិយាយថា ជាអ្នកស្គាល់គ្នាជាយូរមកហើយជាមួយលោក A៕

Most Popular

To Top