ព័ត៌មានអន្តរជាតិ

ការធ្វើច្រមុះរបស់នាង Lisa សមាជិក BLACKPINK រងការរិះគន់យ៉ាងខ្លាំងនៅពេលបង្ហាញខ្លួនជាសាធារណៈ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានរងការរិះគន់យ៉ាងខ្លាំងលើបណ្តាញផ្សព្វផ្សាយសង្គម បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈថ្មីៗនេះរបស់នាងបានបង្ហាញពីភាពមិនច្បាស់លាស់នៃការធ្វើច្រមុះរបស់នាង។

នាង Lisa បានបង្កឲ្យមានការសង្ស័យថ្មីៗនេះអំពីការមានការវះកាត់ច្រមុះ។ នាថ្ងៃទី ៣ ខែកក្កដា នាង Lisa បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Shiseido Pop-Up នៅទីក្រុងបាងកក។ យ៉ាងណាក៏ដោយ នៅពេលរូបភាពរបស់នាង Lisa ត្រូវបានបង្ហោះដោយគណនីបណ្តាញសង្គម X ដ៏ធំមួយ ស្រាប់តែរងការរិះគន់យ៉ាងខ្លាំងតែម្តង។

ប្រតិកម្មទាំងនោះពោរពេញទៅដោយអ្នកលេងអ៊ីនធើណេតមិនត្រឹមតែកត់សម្គាល់ឃើញ “ច្រមុះថ្មី” របស់នាង Lisa ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរិះគន់វាដោយដាក់វារួមគ្នាជាមួយរូបថតពីមុនរបស់នាង។ មនុស្សជាច្រើនបានវាយបកវិញចំពោះការផ្លាស់ប្តូរមិនល្អចំពោះនាង Lisa ហើយឆ្ងល់ថាហេតុអ្វីបានជានាងធ្វើវា៕

Most Popular

To Top