ញូវយ៉ក៖ ចៅក្រមអាមេរិក បានសម្រេចថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី ស៊ីលៀ ហ្វ្លរេស នឹងត្រូវឡើងសវនាការចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧។
គូស្វាមីភរិយានេះ ដែលបានអះអាងថាមិនមានទោសពីបទជួញដូរគ្រឿងញៀន និងអាវុធ បានបង្ហាញខ្លួនជាលើកទីបី នៅក្នុងតុលាការញូវយ៉ក បន្ទាប់ពីការចាប់ខ្លួនដោយបង្ខំដោយកងទ័ពអាមេរិកក្នុងការវាយឆ្មក់របស់យោធា កាលពីដើមខែមករា។
ក្នុងអំឡុងពេលសវនាការរយៈពេល ១៥ នាទីនៅថ្ងៃពុធ ចៅក្រម អាល់វីន ហេលឡឺស្តែន បានកំណត់កាលបរិច្ឆេទកាត់ក្តីតាមការស្នើសុំរបស់មេធាវីទាំងសងខាង។
មេធាវីរបស់លោក ម៉ាឌូរ៉ូ គឺលោក បារី ផូឡាក់ បានឧ្យដឹងថា លោកនឹងជំទាស់នឹងការចោទប្រកាន់នេះជាមុនសិន ដោយផ្អែកលើមូលដ្ឋានអភ័យឯកសិទ្ធិអធិបតេយ្យ ពីព្រោះប្រសិនបើវាទទួលបានជោគជ័យ លោក ម៉ាឌូរ៉ូ នឹងមិនចាំបាច់បន្តប្តឹងផ្តល់ករណីនេះទៀតទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែមករា កងកម្លាំងយោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ហើយបានចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយារបស់លោកដោយបង្ខំ មុនពេលបញ្ជូនអ្នកទាំងពីរទៅកាន់ទីក្រុងញូវយ៉ក។
ទាកទងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក បានធ្វើឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើល ដោយបង្កឱ្យមានការថ្កោលទោស និងការព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
