ព័ត៌មានអន្តរជាតិ

សំឡេងច្រៀងផ្ទាល់របស់តារាចម្រៀង នាង Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់អ្នកលេងអ៊ីនធើណេត

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Jisoo ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងជនជាតិកូរ៉េខាងត្បូង និងសមាជិកក្រុម BLACKPINK បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសមត្ថភាពសំឡេងច្រៀងផ្ទាល់របស់នាង។

ថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហាញខ្លួននៅក្នុងវីដេអូមួយរបស់ Genius ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីបំផុតរបស់នាងដែលមានចំណងជើងថា “Click”។ វីដេអូនោះ នាង Jisoo បានច្រៀងបទនេះដោយមិនមានតន្ត្រីអម ខណៈពេលដែលនាងពន្យល់ពីអត្ថន័យនៃបទចម្រៀងនេះផងដែរ។

ដោយសារវីដេអូនេះបានបង្ហាញពីសំឡេងច្រៀងផ្ទាល់របស់នាង Jisoo ដែលកម្រនឹងបានឃើញ វាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពទន់ភ្លន់ និងភាពនឹងនរនៃសម្លេងរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ វីដេអូដដែលនេះក៏បានបង្កឲ្យមានការរិះគន់មកលើសមាជិកក្រុម BLACKPINK រូបនេះផងដែរ ដោយមានអ្នកខ្លះបានទាញយកសមាជិកផ្សេងទៀតមកពាក់ព័ន្ធក្នុងរឿងនេះដែរ៕

Most Popular

To Top