ល្វាឯម៖នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំប្រចាំឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតីសម្ភារៈ និងថវិកា អំពីសំណាក់ លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋា នស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពថា មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមានការខឹងសម្បារចំពោះរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដោយបានលើកហេតុផលថាទីក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ទុនលើជម្លោះអ៊ុយក្រែននិងបញ្ហាសេដ្ឋកិច្ចរបស់ប្លុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ដែលត្រូវបានសម្ភាសដោយសារព័ត៌មានបាននិយាយថា សហរដ្ឋអាមេរិកទទួលបានផលចំណេញច្រើនជាងគេពីជម្លោះ ដោយសារតែ “ពួកគេលក់ហ្គាសកាន់តែច្រើន និងតម្លៃកាន់តែខ្ពស់ ហើយក៏ដោយសារតែពួកគេលក់អាវុធកាន់តែច្រើន” ផងដែរ ។...
ក្រុងប៉េកាំង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា តុលាការក្រុងប៉េកាំងបានកាត់ទោសតារាចម្រៀងជនជាតិកាណាដា-ចិន និងជាអតីតសមាជិកក្រុម EXO លោក Kris Wu ឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំជាផ្លូវការហើយ។ ការកាត់ទោសនេះធ្វើឡើងបន្ទាប់ពីរកឃើញថា លោកមានទោសពីបទរំលោភសេពសន្ថវៈ និងរៀបចំពិធីជប់លៀង ហើយលោកនឹងត្រូវនិរទេសចេញពីប្រទេសចិនទំនងជាបន្ទាប់ពីជាប់ពន្ធនាគារ។ លោក Kris ត្រូវបានរកឃើញថា...
ដូហា៖ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងត្រូវការប្រជែង ៣ពិន្ទុពីក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាកសម្រាប់ពូល D ដើម្បីបន្តដំណើរទៅរកវគ្គ១៦ក្រុម ក្រោយក្រុមនេះមាន៣ពិន្ទុ ក្នុងដៃរួចទៅហើយនៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup”នៅប្រទេសកាតា៕ ដោយ៖លី ភីលីព
ដូហា៖ នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២ ទល់ 0 សម្រាប់ពូល C ខណៈក្រុមបាល់ទាត់ជម្រើសជាតិទុយនីស៊ី បានយកចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល ០ ទល់ ១ សម្រាប់ពូល D នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក...
អារ៉ាប៊ីសាអូឌីត៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបាននិយាយថា អារ៉ាប៊ីសាអូឌីតកំពុងស្វែងរកការដេញថ្លៃរួមគ្នាដ៏មានមហិច្ឆតា ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ២០៣០ ជាមួយប្រទេសក្រិក និងអេហ្ស៊ីប ប៉ុន្តែច្បាប់អភិរក្សរបស់ពួកគេ ទំនងជានឹងស្ថិតនៅក្រោមការត្រួតពិនិត្យដូចប្រទេសកាតា នៅពេលការប្រកួតឆ្នាំនេះ។ រដ្ឋមន្ត្រីកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រាប់ Sky News ថា វាជារឿងអ៊ីស្លាមនិយម ត្រូវបានបង្ខំដោយ FIFA ឱ្យលក់គ្រឿងស្រវឹង ប្រសិនបើការប្រកួតបាល់ទាត់ពិភពលោកធ្វើជាម្ចាស់ផ្ទះក្នុងប្រទេសនេះ។ ការដេញថ្លៃដ៏មានមហិច្ឆតាសម្រាប់ការប្រកួត...
ដោយ៖លី ភីលីព កាតា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា អគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅទីក្រុង Lusail នៃការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ដោយមានផ្សែងខ្មៅ ហុយឡើងលើមេឃក្បែរ ភូមិអ្នកគាំទ្រមួយរបស់ប្រទេស។ ប៉មដ៏ធំនៃផ្សែងអាចត្រូវបានគេមើលឃើញថា បានហក់ឡើងពាសពេញភូមិកង្ហារ ដែលមានឈ្មោះថា Qetaifan Island North ទោះបីជាភ្លើងបានមក ពីណានៅមិនទាន់ច្បាស់នៅឡើយ។ អាជ្ញាធរបាននិយាយថា កម្លាំងការពារជនស៊ីវិលបានគ្រប់គ្រងភ្លើងឆេះអគារកំពុងសាងសង់...
ឥណ្ឌូនេស៊ី៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារលើកោះជ្វា (Java) របស់ប្រទេសឥណ្ឌូណេស៊ី នៅដើមសប្តាហ៍នេះបានកើនឡើងដល់៣១០នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពបន្ថែមទៀតស្ថិតនៅក្រោមការបាក់ដី ។ មនុស្សយ៉ាងតិច២៤នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ។ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងលិចកោះជ្វា អ្នកស្រុកបានប្រមូលផ្តុំគ្នានៅជិតវិហារអ៊ីស្លាមដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់ការអធិស្ឋានកាលពីថ្ងៃសុក្រ ។ អ្នកផ្សេងទៀតបានធ្វើការអធិស្ឋានរួមជាមួយនឹងអ្នកជួយសង្គ្រោះនៅក្នុងតង់នៅមជ្ឈមណ្ឌលជម្លៀសខ្លួន ។ លោក Henri...
តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះ ការបោះឆ្នោតសកល បានបើកដំណើរការ នៅកោះតៃវ៉ាន់ ក្នុងការបោះឆ្នោត ក្នុងតំបន់ ដែលប្រធានាធិបតី លោកស្រី Tsai Ing-wen បានចាត់ទុកថា ជាការផ្ញើសារទៅពិភពលោក អំពីការប្តេជ្ញាចិត្តរបស់ដែនកោះនេះ...
បរទេស៖ ពិព័រណ៌ការពារអន្តរជាតិវៀតណាមដែលនឹងប្រារព្ធឡើងនៅទីក្រុងហាណូយខែក្រោយ បានទាក់ទាញការចូលរួមរបស់ប្រទេសចំនួន ២៩ រួមទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រកាសព័ត៌មានលម្អិតអំពីពិព័រណ៍នៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ឯក Nguyen Viet Hung អគ្គស្នងការរងនយោបាយនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បាននិយាយថា ក្រុមហ៊ុនក្នុងស្រុក និងបរទេស...