គៀវ៖ អ៊ុយក្រែនបានក្លាយជាកន្លែងងងឹតមួយនៅលើពិភពលោកនៅពេលយប់ រូបភាពដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក Nasa ខណៈដែលការបាញ់មីស៊ីលរុស្ស៊ីម្តងហើយម្តងទៀតធ្វើឲ្យបណ្តាញថាមពលរបស់ប្រទេសនេះខូចខាតស្ទើទាំងស្រុង។ រូបភាពដែលថតចេញពីលំហ បង្ហាញអ៊ុយក្រែនក្នុងភាពងងឹតទាំងស្រុង ហ៊ុំព័ទ្ធដោយចំណុចភ្លឺដែលមកពីប្រទេសផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ចាប់តាំងពីខែតុលា រុស្ស៊ី បានចាប់ផ្តើមការវាយប្រហារជាប្រចាំ ដោយមានគោលបំណងបំផ្លាញបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ កាលពីម្សិលមិញនេះ មានការចុះផ្សាយផងដែរថា ប្រព័ន្ធថាមពលអ៊ុយក្រែនជិតដួលរលំហើយ ក្រោយការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់កាសែត...
កូរ៉េ៖ មុននេះបន្តិច មានសេចក្តីរាយការណ៍ថា តារាសម្តែងលោក Oh Young Soo ក្នុងរឿង Squid Game បច្ចុប្បន្នមានអាយុ ៧៨ ឆ្នាំ ធ្លាប់ត្រូវបានចោទប្រកាន់ថា បានប៉ះនារីម្នាក់មិនសមរម្យកាលពីឆ្នាំ ២០១៧បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។ ទោះបីជាលោកបានបដិសេធរាល់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោកក៏ដោយ ប៉ុន្តែលោក Oh Young...
អង់គ្លេស៖របាយការណ៍ថ្មីមួយបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅនៅអឺរ៉ុបលើសពី ២0,000នាក់ ត្រូវបានកត់ត្រានៅប្រទេសបារាំង អាល្លឺម៉ង់ អេស្បាញ និងចក្រភពអង់គ្លេសក្នុងអំឡុងពេលរលកកម្ដៅនៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្លាប់លើសគឺជាចំនួននៃការស្លាប់លើសពីអ្វីដែលរំពឹងទុកនៅក្រោមលក្ខខណ្ឌដោយផ្អែកលើទិន្នន័យប្រវត្តិសាស្រ្ត និងពីមូលហេតុទាំងអស់។ រដូវក្តៅនេះគឺក្តៅបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រា ដោយសាររលកកម្ដៅ និងគ្រោះរាំងស្ងួតដែលអូសបន្លាយយូរមានន័យថា កម្រិតខ្ពស់កាលពីមុនគឺលើសពី ០.៤ អង្សាសេ ។ ចក្រភពអង់គ្លេសក៏មានអារម្មណ៍ថា មានសីតុណ្ហភាពលើសពី ៤០ អង្សាសេ ជាលើកដំបូងដែលជាការលោតផ្លោះដ៏ធំលើសកំណត់ត្រាមុន...
អាមេរិក ៖ កាសែត New York Post បានរាយការណ៍ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខ នឹងការខ្វះខាតថ្នាំសំខាន់ៗ ដែលប្រើសម្រាប់កុមារ ចំពេលមានការផ្ទុះឡើង នៃមេរោគផ្លូវដង្ហើម ជំងឺផ្តាសាយ និង មេរោគ COVID-19 ដែលហៅថា “ជំងឺ៣ប្រទេស” យោងតាមការចេញ ផ្សាយពីគេហទំព័រ ឆៃណាឌៀលី...
ដូហា ៖ កីឡាករ Cody Gakpo បានស៊ុតបាល់បញ្ចូលទីម្តងទៀត នៅ World Cup ប៉ុន្តែហូឡង់ បានខកខានឱកាសក្នុងការ ទទួលបានកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ខណៈពួកគេបានបញ្ចប់ លទ្ធផលស្មើ ១-១ ដោយប្រកួតជាមួយអេក្វាឌ័រ ជាលទ្ធផលបានទម្លាក់ ប្រទេសម្ចាស់ផ្ទះកាតា យោងតាមការចេញផ្សាយ...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសម្ចាស់ផ្ទះកាតា បានធ្លាក់ចេញពីការប្រកួត បាល់ទាត់ពិភពលោក “World Cup” ដោយខ្លួនឯងកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេត្រូវបានយកចាញ់ ក្រុមសេណេហ្គាល់ លទ្ធផល ៣-១ ខណៈអេក្វាឌ័រ បានត្រឹមស្មើនឹងហូឡង់ ។ រដ្ឋឈូងសមុទ្រ ដែលបានចំណាយទឹកប្រាក់ ប្រមាណ ២០០...
តូក្យូ ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណា ប្រើប្រាស់សមត្ថភាពវាយប្រហារ មូលដ្ឋានរបស់សត្រូវ ឬអ្វីដែលខ្លួនចូលចិត្តហៅថា “សមត្ថភាពប្រឆាំង” ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍ ដែលខ្លួនស្ថិតនៅក្រោម ការវាយប្រហារ ។ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីទទួលបានសមត្ថភាព ដើម្បីឆ្លើយតបទៅនឹង បរិយាកាសសន្តិសុខកាន់តែអាក្រក់ រដ្ឋាភិបាលជប៉ុន ក៏នឹងកំណត់គោលដៅ...
បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថា ប្រទេសរុស្សីបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមយោធា និងក្រុមអ្នកនយោបាយក្នុងប្រទេស ហើយថារុស្សីត្រូវការដាក់ពង្រាយទ័ពសរុប ៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំង យោធាអ៊ុយក្រែនលោក...
វ៉ាស៊ីនតោន៖ មន្ត្រីកំពូលនៃស្ថាប័នក្នុងតំបន់ ដែលមើលការខុសត្រូវ តំបន់កំពង់ផែសេរីបានឲ្យដឹងថា យោធាអាមេរិកទំនងជានឹងត្រលប់ទៅ Subic Bay វិញក្នុងរយៈពេល ៣០ឆ្នាំបន្ទាប់ពីបានបោះបង់ចោល នូវមូលដ្ឋានយោធាដ៏ធំបំផុត របស់ពួកគេនៅអាស៊ី ដោយសារការព្រួយបារម្ភអំពី ការកើនឡើងនៃការអះអាងដែនសមុទ្រ របស់ប្រទេសចិន។ អតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក ឈូងសមុទ្រ Subic ដែលប្រឈមមុខនឹងសមុទ្រចិនខាងត្បូង បានក្លាយជាកំពង់ផែសេរីដ៏មមាញឹក ដែលមានបុគ្គលិកក្នុងស្រុកប្រហែល ១៥ម៉ឺន នាក់...
ញូវយ៉ក៖ របាយការណ៍មួយបានឲ្យដឹងថា Twitter បានបាត់បង់យ៉ាងហោចណាស់ ពាក់កណ្តាលនៃអ្នកផ្សាយ ពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីមហាសេដ្ឋីលោក Elon Musk បានក្លាយជានាយកប្រតិបត្តិរបស់ខ្លួន ដែលតំណាងឱ្យការខាតបង់ជិត ៧៥០លានដុល្លារ។ របាយការណ៍របស់អង្គការ មិនរកប្រាក់ចំណេញ Media Matters បានរកឃើញថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ្នកផ្សាយពាណិជ្ជកម្មកំពូល ៥០នាក់ក្នុងចំណោម ១០០...