បន្ទាប់ពីរៀនសូត្រនិងទទួលបានការបង្ហាត់បង្ហាញរយៈពេល ៨ខែ ក្រុមឈ្នះចំនួន៦ ទទួលបានប្រាក់រង្វាន់ ២០.០០០ដុល្លារសិង្ហបុរីក្នុងមួយក្រុម ដើម្បីជួយពួកគេឱ្យចាប់ផ្តើម ឬពង្រីកអាជីវកម្មសង្គមរបស់ពួកគេ។ ប្រទេសសិង្ហបុរី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៖ សហគ្រាសសង្គមចំនួន៦ ទទួលបានទឹកប្រាក់រហូតដល់ ២ម៉ឺនដុល្លារសិង្ហបុរីសម្រាប់សហគ្រាសនីមួយៗ ដើម្បីជួយពួកគេក្នុងការកសាងអាជីវកម្មរបស់ខ្លួន។ ការទទួលបានទឹកប្រាក់នេះបានកើតមានឡើងបន្ទាប់ពីក្រុមចំនួន១២ ដែលរួមមានអ្នកធ្វើឱ្យមានការផ្លាស់ប្តូរ (Changemakers) ចំនួន២៤នាក់ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីបញ្ចប់ជុំចុងក្រោយនៃកម្មវិធី សហគ្រិនសង្គមវ័យក្មេងពិភពលោកឆ្នាំ២០២១ (YSE...
ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ jaynestar បានប្រាប់ឲ្យដឹងថា ៣ឆ្នាំចាប់តាំងពី Go Go Squid ទទួលបានជោគជ័យ តារាសម្តែងលោក Li Xian បានត្រឡប់មកវិញ ក្នុងរឿងភាគបែបមនោសញ្ចេតនា ដោយចាប់ដៃគូជាមួយតារាសម្តែងស្រី ដ៏ល្បីល្បាញនាង Crystal Liu Yifei កាន់តែឲ្យពួកគេទទួល...
ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ jaynestar បានប្រាប់ឲ្យដឹងថា រលកទី៥នៃមេរោគ COVID-19 បានរងផលប៉ះពាល់ ដល់ភោជនីយដ្ឋាន ជាច្រើនក្នុងទីក្រុងហុងកុង បានធ្វើឲ្យតារាសម្តែងហុងកុលោក Mat Yeung ដែលបានវិនិយោគភោជនីយដ្ឋាន ស៊ុបចំនួន ៦ ជាមួយមិត្តស្រី របស់លោក គឺនាង Lisa Chong...
រុស្ស៊ី ៖ ប្រទេសរុស្ស៊ី កំពុងផ្លាស់ប្តូរការដាក់ ស្លាកក្រុមហ៊ុនបណ្តាញ ទំនាក់ទំនងសង្គមយក្ស អាមេរិក Meta ថា ជា អង្គការជ្រុលនិយម បន្ទាប់ពីក្រុមហ៊ុន បាននិយាយថា ខ្លួននឹង អនុញ្ញាត ឲ្យមនុស្សបង្ហោះការអំពាវនាវ ប្រើហឹង្សា ឬ សម្លាប់លោកវ្ល៉ាឌីមៀ ពូទីន ជាបណ្តោះអាសន្ន យោងតាមការចេញផ្សាយ...
ក្រុងឡុងដ៍ ៖ យោង តាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ស្រមោចភ្លើងក្រហម មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារការ ខាំដ៏ឈឺចាប់ និងយុទ្ធសាស្ត្រអាណានិគម ឈ្លានពាន ហើយត្រូវបានគេស្គាល់ថា ជាប្រភេទសត្វ វាយប្រហារ និង សម្លាប់សត្វតូចៗជាងខ្លួន ។ អ្នកវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណ សង្គមទំនើបថ្មី ដែលរីករាលដាលរវាងប្រភេទ...
បឺលីន ៖ ក្រសួងការពារជាតិ (BMVg) បានប្រកាសថា ប្រទេសអាល្លឺម៉ង់ នឹងទិញយន្តហោះចម្បាំង F-35 ដោយក្រុមហ៊ុន ផលិតអាមេរិក Lockheed Martin ដើម្បីជំនួសកងនាវា Tornado ដ៏ចាស់របស់ប្រទេសនេះ ដែលត្រូវបានណែនាំ និងប្រើប្រាស់ កាលពីជាង ៤០ឆ្នាំមុន ។ ការទិញនេះ នឹងមិនធ្វើឱ្យខូចដល់ផែនការ...
លោក Roman Abramovich ត្រូវបានសហភាពអឺរ៉ុប ប្រកាសដាក់ទណ្ឌកម្មដែរហើយ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសដាកទណ្ឌកម្ម កាលពីសប្ដាហ៍មុន។ ដោយចោទថាលោក Abramovich ជាមនុស្សស្និទ្ធិជាមួយពូទីន និងជាផ្នែកមួយជួយរុស្សី ឈ្លានពានដល់អ៊ុយក្រែន អង់គ្លេស បានសម្រេចដាក់ទណ្ឌកម្ម លើសេដ្ឋីរុស្ស៊ីរូបនេះហើយ ដោយបង្កកទ្រព្យសម្បត្តិទាំងអស់ និងចរន្ដប្រាក់របស់លោក នៅធនាគារអង់គ្លេសផងដែរ។ ក្រោយពីនោះ មិនទាន់បានប៉ុន្មានថ្ងៃផង ពេលនេះសហភាពអឺរ៉ុប ក៏ចាប់ផ្ដើមដាក់ទណ្ឌកម្ម...
ប្រទេសអារ៉ាប់រួម ត្រូវបានគេស្គាល់ថា ជាទីកន្លែងដ៏ពេញនិយម សម្រាប់អ្នកមាន ទ្រព្យសម្បត្តិមហាសាល។ ការបង្កើនសម្ពាធពីលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ផ្នែកសេដ្ឋកិច្ច ធ្វើឱ្យប្រទេសអារ៉ាប់រួម ក្លាយជាទីកន្លែងដ៏គួរឱ្យទាក់ទាញ សម្រាប់ជនជាតិរុស្សី មានទ្រព្យសម្បត្តិមហាសាល ដែលកំពុងស្វែងរក ទីជម្រកសុវត្ថិភាព សម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេ។ ការរកឃើញកន្លែង សម្រាប់ស្តុកទ្រព្យសម្បត្តិរបស់សេដ្ឋីរុស្សី ដែលកំពុងរងទណ្ឌកម្មពីប្រទេសនានា នៅលើពិភពលោកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខំឱ្យរុស្ស៊ីដកខ្លួនចេញ ពីការឈ្លានពានលើអ៊ុយក្រែន។...
អតីតសហស្ថាបនិក Apple លោក Steve Wozniak រំពឹងទុកថាតម្លៃ លុយគ្រីបតូ Bitcoin នឹងអាចឡើងដល់ទៅ ១០ម៉ឺនដុល្លារ ដែលជាតម្លៃខ្ពស់មិនធម្មតា និងមិនធ្លាប់កើតមានលើ Bitcoin ឬលុយគ្រីបតូចណាៗទាំងអស់។ គាត់បានបន្ថែមថា គាត់ពិតជាមានអារម្មណ៍ថា វានឹងអាចឡើងថ្លៃខ្ពស់បែបនេះមែន ព្រោះតែវា មានចំណាប់អារម្មណ៍ខ្ពស់ណាស់ ទៅលើ Bitcoin។ នេះបើយោងទៅតាម...
ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាកីឡាករបារាំងរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីធ្វើបាន២គ្រាប់ទល់នឹង Mallorca ធ្វើឲ្យគេមាន៤១៣គ្រាប់ក្នុងអាជីព ច្រើនជាង Thierry Henry ២គ្រាប់។ ការប្រកួតកាលពីយប់មិញក្នុងក្របខណ្ឌ La Liga កីឡាករសញ្ជាតិបារាំងធ្វើបានល្អមែនទែន ដោយបានទាត់បញ្ចូលទី២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូលមួយគ្រាប់ ជួយ Real Madrid ឈ្នះ Mallorca...