បរាជ័យ ក្នុងលទ្ធផល ដល់ទៅ៥ទល់នឹង០ ទៅលើក្រុម Borussia Monchengladbach បានធ្វើឲ្យវាក្លាយ ទៅជាបរាជ័យ មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រយៈពេល៤៣ឆ្នាំ ចុងក្រោយ របស់ខ្លួនក្នុងការប្រកួតពានរង្វាន់ DFB-Pokal កាលពីយប់ថ្ងៃពុធម្សិលមិញ។ Monchenglabach អាចនាំមុខបានមុន១គ្រាប់ដំបូង តាំងតែពី៣នាទីដំបូង ហើយបន្តរកបាន២គ្រាប់ទៀត ក្នុងរយៈពេលត្រឹមតែ២១នាទី នៃការប្រកួតដែលធ្វើឲ្យចប់ ការប្រកួតត្រឹមវគ្គទី១...
The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួម ក្នុងការប្រជែងយកតារឆ្នើម របស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេស ជាមួយនឹងក្លឹបធំៗផ្សេងទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនឲ្យឈុតធំ របស់ប្រេស៊ីលជាលើកដំបូង កាលពីការប្រកួតចុងក្រោយ របស់ជម្រើសជាតិប្រេស៊ីល និងក៏បានមានឈ្មោះ នៅក្នុងបញ្ជីគ្រាប់បាល់ព្រមទាំងបោះបាល់ ឲ្យមិត្តរួមក្រុមចំនួន៤គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៣ដង។ ក្រៅពីតែពី PSG...
សិង្ហបុរី៖ ករណីថ្មីនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់សិង្ហបុរី បានកើនឡើងលើសញ្ញាសម្គាល់ ចំនួន ៥០០០ករណី ជាលើកដំបូងជាមួយនឹងស្លាប់ ១០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ប្រភពព័ត៌មានពី ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីករណីថ្មីចំនួន ៥៣២៣ករណី គិតត្រឹមថ្ងៃត្រង់ ខណៈដែលមនុស្ស ១០នាក់ទៀតបានស្លាប់ ដោយសារផលវិបាក ដោយសារវីរុសនេះ។ អ្នកស្លាប់មានអាយុចន្លោះពី ៥៤...
ដើម្បីអបអរដល់ព្រះរាជ្យពិធីបុណ្យអុំទូក ខាងមុខនេះ ស៊ុនស៊ីម៉ិចកូ បានរៀបចំនូវព្រឹត្តិការណ៍លក់ប្រូម៉ូសិន ដ៏ធំប្រចាំឆ្នាំ លក់លាងឃ្លាំង ដែលផ្តល់ជូនអតិថិជននូវការតម្លៃពិសេសពិតៗ លក់ក្នុងតម្លៃដើម និងលក់ខាតក៏មាន កុំអោយឱកាសដ៏ពិសេសនេះកន្លងហួសអោយសោះ តម្លៃពិសេសគឺមានចំនួនកំណត់ មកមុនបានមុន។ ទន្ទឹមនឹងនោះ យើងក៏មានការបង់រំលួសដោយឥតការប្រាក់ផងដែរ សម្រាប់ការបង់រយៈពេល៦ខែ គ្រប់គ្រឿងអេឡិចត្រូនិចនៅ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ។ ស៊ុនស៊ីម៉ិចកូ បង្កភាពងាយស្រួលជាច្រើនដល់អតិថិជន ,ទីតាំងធំទូលាយ មានផលិតផលជាច្រើនជម្រើសសម្រាប់អតិថិជន ,បុគ្គលិករួសរាយរាក់ទាក់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានមានប្រសាសន៍នៅថ្ងៃពុធនេះថា កោះតៃវ់ាន់ចាំបាត់ត្រូវតែ ធ្វើការពង្រឹងកិច្ចការពារខ្លួន និងដោយមានសម្ពន្ធមិត្តការទូត ត្រឹមតែ១៥ប្រទេស នៅក្នុងពិភពលោកនោះ ត្រូវតែស្វែងរកមិត្ត លើឆាកអន្តរជាតិបន្ថែមទៀត ស្របពេលដែលខ្លួនប្រឈមមុខ នឹងសម្ពាធពីប្រទេសចិន។ ភាពតានតឹងរវាងកោះតៃវ៉ាន់ និងប្រទេសចិនដែលអះអាងកម្មសិទ្ធិ លើកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីខ្លួននោះ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ស្របពេលដែលទីក្រុងប៉េកាំង...
កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla បានប្រកាសថា បានបិទការទាញយកកម្មវិធីបន្ថែម (Firefox add-ons) ចំនួន២ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថា កម្មវិធីទាំងនោះមានបង្កប់មកជាមួយ នូវមុខងារដែលអាចរាំងខ្ទប់ ការធ្វើបច្ចុប្បន្នភាពកម្មវិធី។ កម្មវិធីទាំងពីរនោះមានឈ្មោះថា Bypass និង Bypass XM ហើយត្រូវបានអ្នកប្រើប្រាស់ ទាញយកចំនួនប្រមាណ ៤៥៥ ០០០ ដងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ បន្ថែមពីលើការទប់ស្កាត់...
ក្រុមហ៊ុនជប៉ុន A.L.I. Technologies គឺជាក្រុមហ៊ុន Start-up ទើបនឹងប្រកាសដាក់បង្ហាញជាផ្លូវការ នូវស្នាដៃថ្មីផលិតបាន ម៉ូតូហោះសតវត្សទី២១ ឈ្មោះថា «Hoverbike»។ ម៉ូតូហោះប្រភេទ Limited Editions មួយគ្រឿងនេះ ប្រើប្រាស់ម៉ូទ័រធំៗចំនួន៤ មានស្លាបធំៗ២ និងស្លាប តូចជុំវិញចំនួន៤ ទៀតដើម្បីអាចទ្រម៉ូតូទាំងមូល ដែលមានទម្ងន់ជាង ៣០០ គីឡូក្រាម...
អ្នកចាត់ការ Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែង ក្នុងក្លឹប Barcelona ហើយក្រោយដឹកនាំ បាន១៤ខែនៅកីឡដ្ឋាន Nou Camp។ Barca ពេលនេះមានតែ១៥ពិន្ទុប៉ុណ្ណោះ ពីការលេង១០ប្រកួតក្នុង La Liga និងបានចាញ់២ប្រកួត ក្នុងពានរង្វាន់ Champions League ក្នុងវគ្គសន្សំពិន្ទុ។ ពេលនេះពួកគេកំពុងនៅលេខ៩ ក្នុងតារាងពិន្ទុ...
ក្រោយបរាជ័យផ្ទួនៗ និងមានការទិះតៀនខ្លាំងៗ ពីសំណាក់អ្នកគាំទ្រក្លឹបកន្លងមកនោះ ទីបំផុតលោក Ronald Koeman គឺត្រូវបានបណ្តេញចេញ ពីក្លឹប Barcelona ហើយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីចាញ់ក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធម្សិលមិញ។ បរាជ័យយប់មិញនេះបានធ្វើឲ្យ Barcelona បានធ្លាក់ទៅលេខរៀងទី៩ ក្នុងតារាងកំពូល La Liga ដោយអាចយកឈ្នះបាន...
បរទេស៖ កាលពីដើមខែតុលា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជូនរដ្ឋាភិបាល ទីក្រុងអង់ការ៉ា ដើម្បីទិញយន្តហោះចម្បាំង F-16 បន្ទាប់ពីទីក្រុងអង់ការ៉ា ត្រូវបានដកចេញពីកម្មវិធី F-35 Lightning II ។ ប្រធានាធិបតីទួរគីលោក Recep Tayyip...