យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានប្រកាសជាផ្លូវការហើយទិញ បានកីឡាករខ្សែការពារឆ្នើមតម្លៃខ្លួន ខ្ពស់ម្នាក់ពីលីគកំពូលបារាំង។ កីឡាករ Jeremy Jacquet បានឈានទៅដល់ការ ព្រមព្រៀង ផ្ទេរចេញពីក្លឹប Rennes ទៅចូលរួមក្លឹប ហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ប្រមាណជា៦០លានផោន...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ប្រហែលជានឹងអាចសម្រេចចិត្ត ចាកចេញពីក្លឹប Al Nassr ហើយនៅរដូវក្តៅខាងមុខ ។ ដំណឹងនេះត្រូវបានធ្វើឡើង ក្រោយពេលដែលមានលេចឬថា កីឡាករ រូបនេះហាក់ដូច ជាមិនសប្បាយចិត្តឡើយ ជាមួយនឹងក្លឹប Al Nassr នៅពេលនេះ...
សិង្ហបុរី ៖ តុលាការសិង្ហបុរី បានសម្រេចចិត្ត ឲ្យអ្នកជំនួញ អាយុ ៩៧ ឆ្នាំម្នាក់មានសមត្ថភាពផ្លូវចិត្ត គ្រប់គ្រាន់ ក្នុងការរៀបការ ជាមួយដៃគូ ក្រៅអាពាហ៍ពិពាហ៍រយៈពេលវែងរបស់គាត់ ដោយបដិសេធការអះអាង របស់កូនប្រុស របស់គាត់ថា ការថយចុះការយល់ដឹងបានធ្វើឲ្យគាត់មិនអាចធ្វើការសម្រេចចិត្តបែបនេះបាន យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមកាសែត...
ទីក្រុង Los Angeles៖បទ “Golden” (ឆ្នាំ ២០២៥) បានឈ្នះពានរង្វាន់បទចម្រៀង ល្អបំផុតសម្រាប់ Visual Media នៅឯពានរង្វាន់ Grammy លើកទី ៦៨ បានក្លាយជាបទចម្រៀង K-pop ដំបូងគេដែលឈ្នះពានរង្វាន់ Grammy ខណៈតារាចម្រៀងស្រី នាង Rosé មកពីក្រុមចម្រៀងនារី...
ភ្នំពេញ៖ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានរាយការណ៍ពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញដ៏រឹងមាំនៅក្នុងត្រីមាសទី ៤ និងពេញមួយឆ្នាំ ២០២៥ ដែលបង្ហាញពីសមត្ថភាពប្រតិបត្តិការដែលអាចបត់បែនបាន និងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុនអាកាសចរណ៍។...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជើងហោះហើរមួយពីទីក្រុងញ៉ាត្រាង ភាគកណ្តាលប្រទេសវៀតណាម ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់ បន្ទាប់ពីបុរសម្នាក់ដោះសម្លៀកបំពាក់ចេញអស់នៅសល់តែខោទ្រនាប់ ហើយព្យាយាមលោតចុះពីលើយន្តហោះ បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកដំណើរជាមួយលោក។ នៅលើជើងហោះហើររបស់ក្រុមហ៊ុន AirAsia នៅថ្ងៃទី ៣០ ខែមករា ដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិកាំរ៉ាញ់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិដនមឿង អ្នកដំណើរម្នាក់ហាក់ដូចជានិយាយភាសាអង់គ្លេស និងរុស្ស៊ី បានប្រព្រឹត្តអាកប្បកិរិយាចម្លែកភ្លាមៗ...
សិង្ហបុរី៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – មូលនិធិអន្តរជាតិសិង្ហបុរីបានបញ្ចប់ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យក្មេងអាស៊ី (Asia’s Rising Circle)លើកដំបូង ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុវជនក្នុងតំបន់ដែលគាំទ្រយុវជនក្នុងការបង្កើតឱកាសសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងកសាងបណ្តាញអន្តរជាតិ ដែលអាចជឿទុកចិត្តបាននៅទូទាំងអាស៊ី។ កម្មវិធីបណ្តាញអ្នកដឹកនាំវ័យ ក្មេងរបស់អាស៊ី បានអញ្ជើញយុវជនជា អ្នកធ្វើឱ្យមានការផ្លាស់ប្តូរចំនួន ៤២ នាក់មកពីអាស៊ីអាគ្នេយ៍ ចិន និងឥណ្ឌា...
ភ្នំពេញ៖ កម្ពុជា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី នឹងធ្វើកម្មវិធី «ដើរផ្សារមិនអស់លុយ» សម្រាប់ជួយគ្រួសារខ្សត់ខ្សោយជាថ្មីម្តងទៀតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយឧបត្ថមគាំទ្រគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ។ ជាង ៣៣ឆ្នាំកន្លងទៅនេះ ភេសជ្ជៈកូកា-កូឡា បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរដោយជួយបង្កើតបរិយាកាសជួបជុំឱ្យរីករាយ ស្រស់ស្រាយជិតស្និទសម្រាប់ ក្រុមគ្រួសារ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ កូកា-កូឡា គឺជាភេសជ្ជៈដែលមានមោទនភាពផលិតឡើងដោយកូនខ្មែរ...
ខេត្តភូកេត៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅភូកេតប្រទេសថៃ បានពិន័យអ្នកទេសចរជនជាតិបារាំង ២ នាក់ជាទឹកប្រាក់ចំនួន ៥,០០០ បាត (១៥៨ ដុល្លារអាមេរិក) ក្នុងម្នាក់ៗ បន្ទាប់ពីវីដេអូមួយបានបង្ហាញពីពួកគេ កំពុងរួមភេទនៅលើរ៉ឺម៉កកង់បី ត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងប្រទេសនេះ។ នេះបើយោងតាមកាសែតថៃ Khaosod បាននិយាយថា វីដេអូឃ្លីបនេះ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំណត់ត្រាពិភពលោក Guinness បានប្រកាសពីចំណងជើងថ្មីពីរសម្រាប់កីឡាករស្នូកឃ័រ ក្មេងបំផុតនៅលើពិភពលោកដែលកុមារានេះមានអាយុត្រឹមតែ ២ឆ្នាំមកពីភាគខាងជើងប្រទេសអង់គ្លេស អាចលេងស្នូកឃ័រយ៉ាងជំនាញដូចមនុស្សពេញវ័យ។ កុមារា Jude Owens មានអាយុ ២ ឆ្នាំ និង ៣០២ ថ្ងៃ បានឈ្នះកំណត់ត្រាថ្មីពីរនៅទីក្រុង...