អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងអាមេរិក នាង Sydney Sweeney បានទទួលការរិះគន់ពីសំណាក់កីឡាការិនីជាច្រើនរូប បន្ទាប់ពីនាងបានបង្ហាញខ្លួនក្នុងសភាពស្ទើរតែអាក្រាតកាយសម្រាប់ការផ្សាយពាណិជ្ជកម្មសម្រាប់វេទិកាព្យាករណ៍លទ្ធផលកីឡាមួយជាលក្ខណៈផ្លូវភេទធ្វើឲ្យប៉ះពាល់ដល់កីឡាការិនី។ យុទ្ធនាការផ្សាយពាណិជ្ជកម្មដែលមានរយៈពេលមួយនាទីនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី ៩ ខែកញ្ញា ដោយចាប់ផ្តើមឡើងជាមួយនឹងរូបភាពរបស់នាង Sweeney ក្នុងសភាពអាក្រាតកាយ ហើយប្រើប្រាស់បាល់ហ្វុតបាល់អាមេរិកចំនួន 2 គ្រាប់ដើម្បីបិទបាំងដើមទ្រូងរបស់នាង។ នាងបាននិយាយលើការផ្សាយពាណិជ្ជកម្មនោះថា...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីពីក្រសួងការបរទេសអាមេរិក។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺធ្វើឡើង “ស្របតាមកាតព្វកិច្ចរបស់យើងក្នុងនាមជាប្រទេសម្ចាស់ផ្ទះ”។ ក្រសួងបានបន្ថែមថា គណៈប្រតិភូនឹង “ស្ថិតនៅក្រោមការរឹតបន្តឹងលើការធ្វើដំណើរ និងប្រឈមមុខនឹងការហាមឃាត់លើការទិញទំនិញប្រណីត និងទំនិញផ្សេងទៀត ស្របតាមគោលនយោបាយរបស់អាមេរិក”។ សប្តាហ៍កិច្ចប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ ប្រធានាធិបតីអ៊ីរ៉ង់...
ជប៉ុន៖ទីភ្នាក់ងារព័ត៌មាន Xinhua បានចេញផ្សាយកាលពីថ្ងៃពុធថា អត្តពលិកមកពីប្រទេសចិន និងប្រទេសផ្សេងទៀតមួយចំនួន បានជាប់គាំងអស់រយៈពេលជាច្រើនម៉ោងនៅក្បែរព្រលានយន្តហោះ Nagoya បន្ទាប់ពីការរៀបចំការដឹកជញ្ជូនមានបញ្ហា ហេតុការណ៍នេះបានធ្វើឲ្យពួកគេខ្លះត្រូវរង់ចាំជិត ៦ ម៉ោងដោយគ្មានអាហារ ខណៈពួកគេព្យាយាមធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅមុនពេលការប្រកួតកីឡាអាស៊ីចាប់ផ្តើម។ សមាជិកនៃគណៈប្រតិភូចិន និងក្រុមជាច្រើនបានមកដល់ព្រលានយន្តហោះ Nagoya នៅម៉ោងប្រហែល ១២:១៥ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ដោយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដែលនឹងមកដល់។ យន្តហោះរបស់ពួកគេបានចុះចតទាន់ពេលវេលា ប៉ុន្តែពួកគេមិនអាចឡើងឡានក្រុងដើម្បីទៅកាន់កន្លែងស្នាក់នៅរបស់ពួកគេបានទេ។...
ភ្នំពេញ៖ក្រសួងការពារជាតិដណ្តើម បានមេដាយមាសចំនួន ៧ គ្រឿង ខណៈខេត្តស្វាយរៀងដណ្តើម បានមេដាយមាសចំនួន ៥ គ្រឿង ក្នុងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្តក្រោម ការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា...
ទីក្រុង Nagoya ៖នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូកីឡាកម្ពុជាទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ “(the 20th Asian Games 2026)”នៅទីក្រុង...
តូក្យូ៖លោក Hajime Moriyasu គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់បន្សល់ទុកនូវស្នាដៃដ៏ល្អសម្រាប់អ្នកដែលនឹងមកបន្តតំណែងពីលោក ដោយការឈ្នះពានរង្វាន់ Asian Cup នៅខែមករា មុនពេលលោកចាកចេញពីតំណែង បន្ទាប់ពីបានដឹកនាំក្រុមអស់រយៈពេលជាង ៨ ឆ្នាំមកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ លោក Moriyasu នឹងដឹកនាំក្រុមជប៉ុនក្នុងការប្រកួតដណ្តើមពានរង្វាន់ប្រចាំទ្វីបអាស៊ីនេះ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត...
ទីក្រុង Nagoya ៖ដំបូងឡើយមានភ្លៀងធ្លាក់ខ្លាំងបំផុតជាប្រវត្តិសាស្ត្រ បន្ទាប់មកមានបញ្ហាខ្វះខាតគ្រែគេង ហើយឥឡូវនេះ អ្នករៀបចំការប្រកួតកីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុនកំពុងបួងសួងកុំឲ្យព្យុះទីហ្វុងបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់នាវាទេសចរណ៍ដ៏ធំមួយ ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិករាប់ពាន់នាក់។ អត្តពលិក និងមន្ត្រីជាង ១៧,០០០នាក់ កំពុងធ្វើដំណើរមកកាន់ទីក្រុងកំពង់ផែណាហ្គោយ៉ា និងខេត្ត Aichi សម្រាប់ការប្រកួតកីឡាដ៏ធំប្រចាំទ្វីបនេះ។ ដើម្បីសន្សំសំចៃថវិកា ដោយមិនមានការសាងសង់ភូមិអត្តពលិកតាមបែបប្រពៃណីនោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកចូលរួមត្រូវស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន...
បរទេស៖ អ្នកនាង Ines de Ramon បានក្លាយជាឈ្មោះដ៏មានការចាប់អារម្មណ៍ មួយនៅក្នុងចង្កោមអ្នកតាមដានព័ត៌មាន ហូលីវូដ បន្ទាប់ពីនាងបានទាក់ទងគ្នាជាមួយតារាសម្តែងម្ចាស់ពានរង្វាន់អូស្ការ លោក Brad Pitt ចាប់តាំងពីចុងឆ្នាំ ២០២២ មក។ ថ្វីត្បិតតែអ្នកទាំងពីរតែងតែ រក្សាភាពឯកជននៃទំនាក់ទំនងនេះ ប៉ុន្តែថ្មីៗនេះពួកគេហាក់កាន់តែបើក ចំហរក្នុងការបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life។...
បរទេស ៖ ប្រហែលជាគ្មាន ក្លិបបាល់ទាត់ណាមួយ នៅលើពិភពលោក ដែលមានទម្រង់លេងលេចធ្លោ និងជោគជ័យខ្លាំង ជាងក្លិប FC Barcelona នោះឡើយ ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ។ ក្រុមក្រោមការដឹកនាំរបស់លោក Hansi Flick បានបញ្ចប់រដូវកាល ២០២៥-២៦ យ៉ាងត្រចះត្រចង់ ដោយបានឈ្នះ ពានរង្វាន់ LaLiga ជាមួយគម្លាតពិន្ទុ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងមានបំណងចង់បានខ្សែ ប្រយុទ្ធម្នាក់ទៀតនៅខែមករាខាងមុខខណៈដែលក្រុមកំពុងជួបវិបត្តិខ្លាំងក្នុងតំបន់ប្រយុទ្ធដោយបើករដូវកាលថ្មីនេះមិនទាន់អាចរកគ្រាប់បាល់បានច្រើនដូចការរំពឹងទុកនោះទេ។ កីឡាករ Mauro Icardi ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករ ដែលមិនមានតម្លៃខ្លួននៅឡើយគឺជាកីឡាករ ដែលសំបូរបទពិសោធនឹងអាចមក ជួយក្រុមបាននេះបើយោងតាមប្រភពដដែលហើយក្នុង នោះគ្រូបង្វឹកលោក Roberto De Zerbi ក៏បានមើលឃើញចំណុចនេះដូចគ្នាដែរ។ យ៉ាងណាក្តីបច្ចុប្បន្នខ្សែប្រយុទ្ធជើងចាស់វ័យ៣៣ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងនៅឡើយបន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្លឹបតួគី Galatasaray៕