ភ្នំពេញ៖ក្រសួងការពារជាតិដណ្តើម បានមេដាយមាសចំនួន ៧ គ្រឿង ខណៈខេត្តស្វាយរៀងដណ្តើម បានមេដាយមាសចំនួន ៥ គ្រឿង ក្នុងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្តក្រោម ការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅនៅទីលានអត្តពលកម្មក្នុពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង ខណៈខេត្តស្វាយរៀងដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង និងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង។

ចំណែកខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពត ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ៣ គ្រឿង ខេត្តកំពង់ធំដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ៣ គ្រឿង និងខេត្តសៀមរាបដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកនេះមានអ្នកចូលរួមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ២១២ នាក់ ក្នុងប្រុសចំនួន ១៣៣ នាក់ និងស្រី ៧៩ នាក់ ចំណែក កីឡាករ-កីឡាការិនីចំនួន ១៦២ នាក់ រួមមានកីឡាករ ៨៨ នាក់ និងកីឡាការិនី ៧៤ នាក់។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា ការប្រកួតចូលរួម ១៥ អង្គភាព គឺ១៣ រាជធានី-ខេត្ត និង ២ ក្រសួង)គឺ កណ្តាល ស្វាយរៀង ស្ទឹងត្រែង ក្រសួងការពារជាតិ សៀមរាប ភ្នំពេញ ព្រៃវែង ក្រសួងមហាផ្ទៃ
ពោធិ៍សាត់ តាកែវ កំពត កំពង់ធំ កំពង់ឆ្នាំង កោះកុង និង កែប៕
ដោយ៖លី ភីលីព



