កីឡា

លោកស្រីបណ្ឌិត គឹម សេដ្ឋានី អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំឧត្តមមន្រ្តី កីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៧ នៅខេត្តសៀមរាប

សៀមរាប ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំ ឧត្តមមន្រ្តីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៧នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរអេមព្រីសអង្គរ ខេត្តសៀមរាប រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

គណៈប្រតិភូឧត្តមមន្ត្រីកីឡាអាស៊ាន និងតំណាងមកពីបណ្តាប្រទេសពាក់ព័ន្ធ រួមមាន ជប៉ុន សិង្ហបុរី ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃឡង់ដ៏ ទីម័រឡេស្តេ ប្រ៊ុយណេ ហ្វីលីពីន ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បាន អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ។
ចំណែកគណៈប្រតិភូឧត្តមមន្ត្រីកីឡាកម្ពុជារួមមានលោក វ៉ាត់ ចំរើន លោក កែ ប៊ុនខៀង រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងមន្រ្តីជំនាញនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កម្ពុជាបានស្វាគមន៍ដោយភាពកក់ក្តៅ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសក្នុងតំបន់ និងភាពជាដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យ កីឡាឲ្យកាន់តែរីកចម្រើន៕

Most Popular

To Top