កីឡា
CAMSOC ជូនដំណឹងពីការផ្តល់សំបុត្រ ឥតគិតថ្លៃ៣០០០សំបុត្រ សម្រាប់ពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសចូលទស្សនា ពិធីបើក-ពិធីបិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្តល់សំបុត្រឥតគិតថ្លៃចំនួន៣០០០សំបុត្រ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអំពាវនាវឱ្យប្រជាពល រដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា និងយោងតាម ស្មារតីនៃវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គណៈកម្មាធិការជាតិរៀប ចំការប្រកួត...