បច្ចេកវិទ្យា

Facebook រងការពិន័យជាប្រាក់ជាង ១,៣ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការមិនព្រមផ្ទេរទិន្នន័យ របស់អ្នកប្រើប្រាស់អស់រយៈពេល ៥ខែឲ្យទៅអាមេរិក

DUBLIN៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា ក្រុមហ៊ុន Meta ត្រូវបានរងការពិន័យជាប្រាក់ចំនួន១,៣ពាន់លានដុល្លារអាមេរិក ដោយនិយតករឯកជនភាព នាំមុខគេនៅក្នុងសហភាពអឺរ៉ុប សម្រាប់ការដោះស្រាយព័ត៌មានអ្នកប្រើប្រាស់របស់ខ្លួន និងផ្តល់ពេល៥ខែដើម្បីបញ្ឈប់ការផ្ទេរទិន្នន័យ របស់អ្នកប្រើប្រាស់ទៅឲ្យសហរដ្ឋអាមេរិក ។

ការផាកពិន័យដែលដាក់ដោយស្នងការការពារទិន្នន័យអៀរឡង់ ហៅកាត់ថា (DPC) ពាក់ព័ន្ធនឹងការបន្តផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Meta បានឈានដល់ការផាកពិន័យឯកជនភាពសហភាពអឺរ៉ុប ចំនួន៧៤៦លានអឺរ៉ូកាលពីមុនដោយប្រទេសលុចហ្សាំប៊ឺក នៅលើ Amazon.com Inc ក្នុងឆ្នាំ២០២១ ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ DPC បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។

ក្រុមហ៊ុន Meta បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ រួមទាំង “ការផាកពិន័យមិនសមហេតុផល និងមិនចាំបាច់” និងស្វែងរកការបន្តការបញ្ជាតាមរយៈតុលាការ ។

ការប្រជែងគ្នាដ៏យូរអង្វែងពាក់ព័ន្ធនឹងបណ្តាញ Facebook រក្សាទុកទិន្នន័យរបស់ខ្លួនបានចាប់ផ្តើមកាលពីមួយទសវត្សរ៍មុន បន្ទាប់ពីអ្នកធ្វើយុទ្ធនាការឯកជនភាពជនជាតិអូទ្រីស ក្រុមហ៊ុន Max Schrems បាននាំមក នូវការប្រឈមផ្លូវច្បាប់ ជុំវិញហានិភ័យ នៃការលួចលាក់របស់សហរដ្ឋអាមេរិក ដោយសារការលាតត្រដាង ដោយអតីតអ្នកម៉ៅការទីភ្នាក់ងារ សន្តិសុខជាតិអាមេរិក Edward Snowden ។

ក្រុមហ៊ុន Meta បានឲ្យដឹងកាលពីខែមុនថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងថ្មីមួយដែលសម្របសម្រួល ការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋសហភាពអឺរ៉ុប ដោយសុវត្ថិភាពទៅសហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ មុនពេលដែលខ្លួនត្រូវផ្អាកការផ្ទេរទិន្នន័យ ។

ករណីនោះមានន័យថា ការព្រមានពីមុនរបស់ខ្លួនថា ការបញ្ឈប់អាចបង្ខំឱ្យផ្អាកសេវាកម្ម Facebook នៅអឺរ៉ុប នឹងមិនកើតឡើងទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top