ព័ត៌មានអន្តរជាតិ
មន្ទីរពិសោធន៍ រុករកដែនអវកាសរបស់ចិន សម្លឹងមើលរកអ្នកមានទេពកោសល្យ លំដាប់ពិភពលោក
ទីក្រុងប៉េកាំង៖មន្ទីរពិសោធន៍រុករកអវកាសជ្រៅរបស់ចិន (DSEL) បាននិយាយថា ខ្លួនកំពុងអញ្ជើញអ្នកដែលមានទេពកោសល្យលំដាប់ពិភពលោកឲ្យដាក់ពាក្យសម្រាប់កម្មវិធីទេពកោសល្យវ័យក្មេងឆ្នើមនៅបរទេសឆ្នាំ ២០២៣ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃការរុករកអវកាសជ្រៅយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ យោងតាម DSELបានឲ្យដឹងថា កម្មវិធីផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិនៃប្រទេសចិនមានគោលបំណងទាក់ទាញអ្នកប្រាជ្ញវ័យក្មេងឆ្នើមពីបរទេសដែលបានបង្កើតស្នាដៃក្នុងវិទ្យាសាស្ត្រធម្មជាតិ វិស្វកម្ម និងបច្ចេកវិទ្យា មកធ្វើការនៅប្រទេសចិន។DSEL បាននិយាយថា បេក្ខជនត្រូវបានអញ្ជើញឲ្យចូលរួមនៃការស្រាវជ្រាវលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាស វិទ្យាសាស្ត្រអវកាស និងបច្ចេកវិទ្យា វិទ្យាសាស្ត្រភពផែនដី រូបវិទ្យា តារាសាស្ត្រ វិទ្យាសាស្ត្រនុយក្លេអ៊ែរ និងបច្ចេកវិទ្យា...