បច្ចេកវិទ្យា
BMW 7-Series ចេញហើយរាងកែថ្មីស្អាតកប់ ហើយក្នុងកាប៊ីនវិញមិនបាច់និយាយ
រថយន្ត BMW 7-Series បានចូលដល់ជំនាន់ទី៧ហើយ ដែលទើបបង្ហាញខ្លួនជាផ្លូវការជាមួយ ការឌីហ្សាញបែបថ្មី បច្ចេកវិទ្យាថ្មីក្នុងកាប៊ីន ហើយវាក៏ជាលើកដំបូង ដែលមានជម្រើសប្រើអគ្គិសនីផងដែរ។ រូបរាងខាងមុខរបស់វាពិតជាស្អាតទំនើបមើលទៅហាប់ណែនល្អណាស់ ចង្កៀងវារាងស្លីម និងមានប៉ាណាដ៏ធំ ឯចង្កៀងស្តុបក្រោយរាងអក្សរ L ក៏កែប្រែថ្មីផងដែរ។ រថយន្តសេរ៊ីថ្មីនេះ មានប្រវែងវែងជាងស៊េរីមុន។ ក្នុងផ្នែកកាប៊ីនវិញគឺមានលក្ខណៈប្រណីតទំនើបមែនទែនដូចជាដៃចង្កូត កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen...