ផ្សេងៗ
ចក្រភពអង់គ្លេស នឹងបង្កើតកន្លែងសាករថយន្តអគ្គិសនី តាមអគារថ្មីក្នុងប្រទេស
ទីក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសនឹងបង្កើតកន្លែងសាករថយន្តអគ្គិសនីជាកំហិតសម្រាប់អគារថ្មីនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ២0២២តទៅ ព្រោះវាផ្លាស់ប្តូរឆ្ងាយពីយានយន្តដែលបំពុលខ្លាំងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Johnson ទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 បានប្រាប់អ្នកដឹកនាំធុរកិច្ចថា លោកនឹងបង្កើតច្បាប់ដើម្បីបង្ខំឲ្យមានការបញ្ចូលភ្លើងនៅក្នុងផ្ទះថ្មី ផ្សារទំនើប និងកន្លែងធ្វើការក្នុងប្រទេសអង់គ្លេសជាផ្នែកនៃផែនការកាត់បន្ថយកាបូនរបស់លោក។ ច្បាប់ថ្មីនេះនឹងបង្កើតកន្លែងសាកអាគុយថ្មីចំនួន ១៤៥,000 ក្នុងមួយឆ្នាំ ហើយអនុវត្តផងដែរចំពោះគម្រោងជួសជុលធំៗ។ លោក Johnson បានប្រាប់ការជួបជុំប្រចាំឆ្នាំរបស់...