ព័ត៌មានអន្តរជាតិ
នាវាចម្បាំង អាមេរិក ប៉ះនឹងវត្ថុចម្លែកម្យ៉ាង ធ្វើឲ្យរបួសនាវិក១១នាក់
បរទេស ៖ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ របស់អាមេរិកមួយគ្រឿង ត្រូវបានក្រុមមន្ត្រីអះអាងថា បានប៉ះទង្គិចទៅនឹងវត្ថុ មិនអាចសំគាល់ម្យ៉ាង នៅត្រង់ចំណុចដែនសមុទ្រ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឲ្យរបួស ក្រុមនាវិកជាច្រើននាក់។ ប្រភពដដែល បានឲ្យដឹងទៀតថា មកដល់ពេលនេះក្រុមអ្នកជំនាញ នៅតែមិនទាន់អាចកំណត់បានទេ ថាតើវត្ថុរឹងនោះគឺជាអ្វីឲ្យពិតប្រាកដ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាវាមុជទឹកដដែល នេះគឺ នៅតែអាចដំណើរ ការបានជាធម្មតានៅឡើយ...