ព័ត៌មានអន្តរជាតិ
								មន្ត្រីយោធាជាន់ខ្ពស់អាមេរិកអះអាងថា ចិននឹងឡើងលើសរុស្សី ក្នុងកម្រិតគម្រាមកំហែង ដោយនុយក្លេអ៊ែរ
								បរទេស៖យោងតាមការព្រមានដោយមន្ត្រីជាន់ខ្ពស់របស់អាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះបានអះអាងថា ប្រទេសចិននាពេលខាងមុខនឹងអាច កើនឡើងកម្រិតហនិភ័យដោយអាវុធនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិកលើ សប្រទេសរុស្សីជាមិនខាន។ មេបញ្ជាការកម្លាំងទ័ពអាកាសអាមេរិកលោក Thomas Bussiere បានបញ្ជាក់ទៀតថាដោយសារតែ មិនមានទំនាក់ទំនង រវាងគ្នាចិននិងអាមេរិកចំពោះសកម្មភាពនុយក្លេអ៊ែរ ដែលអាចឲ្យប្រទេសសងខាងអាចត្រួតពិនិត្យ និងតាមដានគ្នាចំពោះចំនួនគ្រាប់ក្បាលនុយក្លេអ៊ែរ បាននោះមានន័យថាចិន នឹងអាចបង្កើនសមត្ថភាពក្នុងការផលិត របស់ខ្លួនបានកាន់តែច្រើន និងប្រសិទ្ធភាព។ លោក Bussiere បន្តទៀតថា មិនដូចទៅនឹងប្រទេសរុស្សីឡើយ...