ព័ត៌មានអន្តរជាតិ
អ្នកជំនាញមើលឃើញថា អាមេរិកតែងតែបន្សល់ទុកអាវុធ នៅក្នុងប្រទេស ដែលខ្លួនបង្កសង្គ្រាម
បរទេស៖ នៅក្រោយការចាកចេញ របស់អាមេរិកពី ប្រទេសអាហ្កានីស្ថានរួចមក មានការលើកឡើងជាច្រើន ពីសំណាក់អ្នកជំនាញ និងអ្នកនយោបាយអំពីផលប៉ះពាល់ ដែលអាមេរិកបានបន្សល់ទុក នូវសព្វាវុធជាច្រើននៅទីនោះ ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តែងតែបដិសេធវាសុទ្ធតែជា អាវុធខូចប្រើប្រាស់មិនកើតក្តី។ ថ្មីៗនេះលោក Nolan Fahrenkopf ជាអ្នកស្រាវជ្រាវគម្រោង ទៅលើបញ្ញាសន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ នៃសកលវិទ្យាល័យ University of Albany...