កីឡា
អស្ចារ្យណាស់! ស្រួង ភាវី ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ពិភពលោក លើកដំបូងឲ្យកម្ពុជា
ពិតជាដំណឹងដ៏អស្ចារ្យណាស់ កីឡាការិនីជម្រើសជាតិប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ស្រួង ភាវី បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ ក្នុងព្រឹត្តិការណ៍ប៊ីយ៉ា និង ស្នូកឃ័រ កម្រិតពិភពលោកដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍ខាងលើចាប់ផ្ដើមប្រកួតកាលកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ភាវី បានឲ្យដឹងថា ការប្រកួតនេះគឺគេលេងតំណាងឲ្យប្រទេសកម្ពុជា ហើយពេលនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង តំណាងឲ្យប្រទេសកម្ពុជា។ កន្លងមក...