អចលនទ្រព្យ

បុរីភ្នំពេញថ្មី លើផ្លូវក្រវាត់ក្រុងទី២ តំបន់ព្រៃស លេចចេញជារូបរាង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតជាច្រើន

ភ្នំពេញ៖ បុរីភ្នំពេញថ្មី គម្រោង “រ៉េឌានផាក ឬ Radiant Park” ដែលមានទីតាំងស្ថិតលើផ្លូវក្រវាត់ក្រុងទី២ (ម្ដុំទួលពង្រ) នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានលេចចេញជារូបរាងហើយ ក្រោយបើកគម្រោងសាងសង់ជិត ១ឆ្នាំ និងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ។

អ្នកនាង ជួន សុផានី បុគ្គលិកផ្នែកលក់ នៃគម្រោងបុរីភ្នំពេញថ្មីខាងលើ បានបញ្ជាក់ថា សម្រាប់គម្រោង Radiant Park មកទល់ពេលនេះ សម្រេចការសាងសង់បានប្រមាណ ៣០% និងលក់អស់ ៥៥% ហើយ ក្នុងចំណោមផ្ទះអាជីវកម្ម (Shop House) និងផ្ទះវីឡាសរុបចំនួន ២៩៦ផ្ទះ ដែលសាងសង់លើផ្ទៃដី ៧ហិចតា ។

អ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់ផ្ទះ Shop House ដែលមានទីតាំងនៅលើផ្លូវក្រវាត់ក្រុងទី២ ផ្ទាល់ បានទទួលការគាំទ្រខ្លាំងពីអតិថិជន ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនលក់់នៅសល់តែ ៤ផ្ទះទៀតប៉ុណ្ណោះ ។ រីឯផ្ទះវីឡាវិញ ក៏លក់ដាច់ខ្លាំងដែរ សម្រាប់លំនៅឋានរស់នៅបែបស៊ីវិល័យក្នុងបុរីដ៏ប្រណិតនេះ ។

ទន្ទឹមជាមួយការអភិវឌ្ឍលំនៅដ្ឋាននេះ ក្រុមហ៊ុនក៏បានរួមចំណែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងក្នុង និងក្រៅគម្រោងផងដែរ ជាក់ស្ដែងគម្រោង Radiant Park ក្រៅពីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៨០ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្លូវ ១ខ្សែ (ផ្លូវថ្មីសាគូរ៉ា) ចម្ងាយ ៨០០ម៉ែត្រ តភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី២ ទៅផ្លូវភ្លោះទួលពង្រ ដោយរៀបប្រព័ន្ធលូមានមុខកាត់ធំៗ ២ម៉ែត្រ គុណនឹង ២ម៉ែត្រ ចំនួន ៣ជួរ ដើម្បីរំដោះទឹកនៅតំបន់នោះទៀតផង ។ អ្នកនាង ជួន សុផានី បន្ថែម ។

លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយសារគម្រោង Radiant Park មានទីតាំងល្អ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ អាចប្រកបអាជីវកម្មបាន ជាតំបន់ដ៏មានសក្ដានុពល មានផ្លូវខ្វាត់ខ្វែង ដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ៣ និងជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង មានគម្រោងធំៗជាច្រើន ដូចជាគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ ជាដើម ទើបធ្វើឲ្យគម្រោងមួយនេះ ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ។

លោកបន្ដថា អ្វីដែលពិសេសរាល់គម្រោងរបស់បុរីភ្នំពេញថ្មី ក្រុមហ៊ុនបានផ្ដោតសំខាន់ ទី១-លើគុណភាពសំណង់ ទី២-សោភ័ណ្ឌភាព និងទី៣-ហេដ្ឋារចនាសម្ព័ន្ធ ។ ជាក់ស្ដែងគម្រោង Radiant Park ក៏មានរៀបចំនូវសួនច្បារ និងក្លិបហាត់ប្រាណដ៏ស្រស់ស្អាត ។ លើសពីនេះ គម្រោងទី១៤ របស់បុរីនេះ គឺជាគម្រោងដំបូង ដែលក្រុមហ៊ុននឹងសាងសង់គ្រប់ផ្លូវក្នុងបុរី ដោយអ៊ុតកៅស៊ូ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើការដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មទៀតផង ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលទិញលំនៅឋានក្នុងគម្រោង Radiant Park នឹងទទួលបានការបញ្ចុះតម្លៃពី ៥,០០០ដុល្លារ រហូតដល់ ៣% ។ ចំពោះព័ត៌មានលម្អិត បងប្អូនអាចអញ្ជើញទៅទស្សនានៅគម្រោងផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 012933666, 012719559, 012260123, 012210123 និង 092410123 ៕

Most Popular

To Top