កីឡា

សុខៗ​! កីឡាករ​អង់គ្លេស​ម្នាក់​ ទៅ​ចាប់​ប្រដាប់​ភេទ​ គូប្រកួត​របស់​ខ្លួន​ ក្នុង​ពេល​ប្រកួត

ខ្សែ​ការពារ​ក្លឹប​ Preston North End កីឡាករ​ Darnell Fisher អាច​នឹង​ទទួល​ពិន័យ​ពី​ FA បន្ទាប់​ពី​បាន​ចាប់​ប្រដាប់​ភេទ​របស់​ ខ្សែ​ការពារ​ក្លឹប​ Sheffield Wednesday កីឡាករ​ Callum Peterson នៅ​ក្នុង​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

កីឡាករ​ខាង​លើ​នេះ​ បាន​ធ្វើ​ការ​សកម្មភាព​ ចាប់​ប្រដាប់​ភេទ​ គូប្រកួត​ចំនួន​ ២​លើក​ផ្ទួនៗ​គ្នា​នៅ​នាទី​ទី​៦២ ​ នៃ​ការ​ប្រកួត​ ដែល​មើល​ទៅ​មាន​ចេតនា​ចង់​ទាញ​យក​ចំណាប់អារម្មណ៍​អ្នក​មើល​ប្រកួត​មួយ​នេះ​។

​នៅ​ក្នុង​ពេល​ភ្លាមៗ​នោះ​ ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​នោះ​គឺ​ លោក​ David Webb មើល​មិន​ឃើញ​ពី​សកម្មភាព​ និង​មិន​បាន​ធ្វើ​ការ​ពិន័យ​​ ខ្សែ​ការពារ​រូប​នេះ​ឡើយ​។

លុះ​នៅ​ពេល​ចប់​កម្មវិធី​ទើប​ សកម្មភាព​របស់​កីឡាករ​រូប​នេះ ​ត្រូវ​បាន​គេ​មើល​ហើយ​បាន​ធ្វើ​ការ​ដាក់​ពិន័យ​។

យ៉ាង​ណា​មិញ​ Fisher នឹង​ចូល​ខ្លួន​​បកស្រាយ ​កំហុស​ខ្លួន​ទៅ​កាន់​ FA នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្លឹប Preston ផ្ទាល់​៕

ដោយ ៖ sabay

Most Popular

To Top