កីឡា

Messi រកបាន២គ្រាប់ បន្តឧិកាស ប្រជែងពាន La Liga

Barcelona ធ្វើបានល្អណាស់យប់មិញនេះ ដើម្បីរក្សាឧិកាសក្នុងការប្រជែង ពានរង្វាន់លីគកំពូល អេស្បាញ La Liga រដូវកាលនេះជាមួយ នឹងក្រុម៣ផ្សេងទៀត ដែលកំពុងមានពិន្ទុ ប្រកៀក ប្រកិតគ្នា មែនទែន ខណៈដែលការប្រកួតកាន់ តែខិតជិតមកដល់ទីបញ្ចប់ សម្រាប់រដូវកាលនេះទៅហើយនោះ ។

Messi ធ្វើបាន២គ្រាប់ម្នាក់ឯងជួយឲ្យ Barcelona យកឈ្នះម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផលប្រផិតប្រផោយ ៣ទល់នឹង២ ។ ១គ្រាប់ដំបូងរកបានដោយម្ចាស់ផ្ទះ នៅនាទីទី៥០ដោយកីឡាករ Paulista ប៉ុន្តែត្រូវបានរកតាមស្មើវិញ ដោយ Messi នៅនាទីទី៥៧ ហើយក៏បន្តបន្ថែម ដោយ Griezmann នៅនាទីទី៦៣ និង១គ្រាប់ទៀត ដោយ Messi នៅនាទីទី៦៩ ខណៈដែលម្ចាស់ផ្ទះ តាមមកវិញបានតែ ១គ្រាប់ប៉ុណ្ណោះ នៅនាទី៨៣។

ក្រុមភ្ញៀវវាយលុក និងគ្រប់គ្រងបាល់ បានទៅដល់៦៨ភាគរយ និងស៊ុតចេញបានទៅដល់១២ដង ចំគោលដៅ៧ដង ។ ៣ពិន្ទុនេះមានន័យថា Barcelona មានពិន្ទុ៧៤ ស្មើនឹងក្រុមលេខរៀងទី២ បច្ចុប្បន្ន Real Madrid និងតាមពីក្រោយក្រុមលេខរៀងទី១ ក្នុងតារាង AT Madrid ដែលមាន៧៦ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top