កីឡា

កម្រ​ណាស់! Floyd អង្គុយ​កកាយ​ខ្ទិច​ ពី​ចំណូល​រក​បាន​ពី​ប្រដាល់ ​មានដល់​ពាន់​លាន​ដុល្លារ

Floyd Mayweather នៅតែ​ប្រកាស​ខ្លួន​ជា​កីឡាករ ​ប្រដាល់​ល្អ​ជាង​គេ​លើលោក និង​ទម្លាយ​ពី​ចំណូល​បាន​មក​ពី​អាជីព​ឈឺ​សាច់​នេះ​មាន​ដល់​ជាង​​១​ ប៊ីលាន​ដុល្លារ​ឯណោះ។

នៅ​ថ្ងៃ​ទី ៦ ខែ មិថុនា​ខាង​មុខ Floyd នឹង​ត្រូវ​ប៉ះ​ជាមួយ​តារា​យូធូប Logan Paul ប្រកួត​បែប​មិត្តភាព​មិន​ផ្លូវ​កាល​ក្នុង​ទីក្រុង Miami។ ហើយ​​គេ​រំពឹង​អាច​ទទួល​បាន ​ចំណូល​ដល់​ទៅ​១០០​លាន​ដុល្លារ​ ឯណោះ​ពី​ប្រកួត​នេះ។

ក្នុង​កិច្ចសម្ភាសន៍​ទល់​មុខ ​មួយ​បុរស​វ័យ​៤៤​ឆ្នាំ​ បាន​និយាយ​ថា គ្រប់​គ្នា​ថា​គេ​ប្រកួត​បែប​នេះ​ ជា​សកម្មភាព​អាក្រក់​ក្នុង​ប្រដាល់។ ប៉ុន្តែ​គេ​ធ្វើ​នេះ​ដើម្បី​ឪពុក​ម្ដាយ និង​កូន​ៗ។ ព្រោះ​នៅ​ចុង​បញ្ចប់​ពួក​គេ​ទាំង​នោះ​នឹង​ក្លាយ​ជា​សេដ្ឋី។

Floyd បាន​បញ្ជាក់​បន្ថែម បច្ចុប្បន្ន​គេ​ក្លាយ​ជា​មហាសេដ្ឋី​ហើយ។ គេ​ទទួល​បាន​ចំណូល​ពី​ប្រដាល់​ដល់​ទៅ១,២​ប៊ីលាន​ដុល្លារ(១ ២០០​លាន​ដុល្លារ)។ “ខ្ញុំ​ដឹង​តាំង​ពី​ដំបូង​ថា ខ្ញុំ​គឺ​ជា​អ្នក​ប្រដាល់​ល្អ​ជាង​គេ តាំង​ពី​ថ្ងៃ​ទី​មួយ”។ សម្ដី Floyd។

ជើង​ខ្លាំង​ប្រកួត​៥០​ដង​មិន ​ដែល​ចាញ់​បាន​ទម្លាយ​ទៀត​ថា គ្រា​មួយ​គេ​ប្រកួត​តែ​២​ដង​ប៉ុណ្ណោះ​បាន​លុយ​៦៥០​លាន​ដុល្លារ។ ក្នុង​នោះ​វាយ​ជាមួយ Pacquiao បាន​៣០០​លាន​ដុល្លារ និង​ជាមួយ McGregor បាន​៣៥០​លាន​ដុល្លារ៕ sabay ​

Most Popular

To Top