កីឡា

Sevilla ប្រកាសបដិសេធ សំណើសុំទិញ Kounde

ក្លឹបតោខៀវ Chelsea ដែលតែងតែចង់បាន និងតាមដានកីឡាករវ័យ២២ឆ្នាំ Jules Kounde នោះនៅពេលនេះគឺមិនអាច
បញ្ចុះបញ្ចូលក្លឹប Sevilla ឲ្យលក់កីឡាករ ខ្សែការពាររូបនេះឡើយ។

ក្លឹប Sevilla បានចេញមកប្រកាសបដិសេធហើយថាខ្លួន នឹងបដិសេធរាល់សំណើរទាំងអស់ ដែលបានសុំចរចាទិញ Jules Kounde
បូករួមទាំងក្លឹបតោខៀវ Chelsea នេះផងដែរ។

Kounde វ័យ២២ឆ្នាំត្រូវបានសារព័ត៌មាន ចេញផ្សាយព្រោងព្រាតថា នឹងអាចផ្ទេរទៅចូលរួមនៅ Stamford Bridge នៅរដូវក្តៅនេះប៉ុន្តែ
ពេលវេលាកាន់តែកៀកទៅហើយក្លឹប Sevilla បានបង្ហាញជំហសាជាថ្មី ថាមិនឲ្យកីឡាកររូបនេះចាកចេញឡើយ។

លោក Jose Castro ប្រធានក្លឹប Sevilla បានបញ្ជាក់បែបនេះថា៖វាគឺជាព័ត៌មាន ពិតដែលមានសំណើរមួយចំនួនសុំទិញយក Kounde
ប៉ុន្តែមកដល់ពេលនេះក្លឹបគឺបានបដិសេធរួចរាល់អស់ហើយហើយគឺគ្មានសំណើ ណាផ្សេងទៀតឡើយមកដល់ពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top