Eintracht Frankfurt បានផ្ដល់មេរៀនឲ្យ Bayern Munich ចាញ់ក្នុងលីគជាលើកដំបូងនៅទឹកដី Allianz Arena ក្នុង៣០ប្រកួតចុងក្រោយ។
Leon Goretzka ជាអ្នករកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Bayern នាទី២៩ ប៉ុន្តែ៣នាទីបន្ទាប់ប្រធានក្រុមរបស់ Frankfurt កីឡាករ Martin Hinteregger អាចរកគ្រាប់តាមស្មើវិញ។ នាទី៨៣ទៅហើយ Filip Kostic ធ្វើបានគ្រាប់ទីពីរ ជួយឲ្យ Frankfurt យកឈ្នះ Bayern ២-១។
Bayern ចាញ់ក្នុងដីខ្លួនឯងចុងក្រោយនៅខែ វិច្ឆិកា ឆ្នាំ ២០១៩។ ត្បិតតែបរាជ័យប្រកួតនេះមែន តែ Bayern នៅតែឈរកំពូលតារាង Bundesliga មាន១៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Leverkusen។ Frankfurt បានរំកិលឡើងមកលេខ១៣វិញមាន៨ពិន្ទុក្នុងដៃ៕ http://ប្រភព៖sabay