កីឡា

ឥណ្ឌា​ បាន​សង់​រូប​សំណាក​ Ronaldo ជា​លើក​ដំបូង​ រួចរាល់​ហើយ​

លោក​ Michael Lobo អ្នក​នយោបាយ​ ក៏​ដូច​ជា​អ្នក​ជំនួយ​ដ៏​មាន​ឥទ្ធិពល​ ប្រចាំ​រដ្ឋ​ Goa ប្រទេស​ឥណ្ឌា​ បាន​ធ្វើ​ការ​សម្ពោធ​ រូប​សំណាក​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​របស់​លោក​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Michael បាន​ធ្វើ​ការ​បង្ហោះ​ នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​លោក​ដោយ​ផ្ទាល់​ថា​ ការ​សាង​សង់​រូប​ចម្លាក់​ Ronaldo នេះ​គឺ​ ដោយ​សារ​តែ​ ការ​ស្រលាញ់​វិស័យ​បាល់ទាត់​ ក៏​ដូច​ជា​ធ្វើ​តាម​ការ​ស្នើ​សុំ ​ពី​សំណាក់​យុវជន​នៅ​តំបន់​លោក​។ រូបសំណាក​នេះ​ជួយ​ដាស់តឿន​ក្មេង​ៗ ​ជំនាន់​ក្រោយ​ ឲ្យ​ចូល​លើក​កម្ពស់​ វិស័យ​បាល់ទាត់​បន្ថែម​ទៀត​ផង​ដែរ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Times of India រូប​សំណាក​ Ronaldo នេះ​បាន​ធ្វើ​ឡើង​ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង​ ១៦,០០០ ដុល្លារ​៕ Source: Sabay

Most Popular

To Top